ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

នៅតំបន់ហ្គាហ្សាកុមារច្រើនជាង៥៥៦,០០០នាក់ទទួលបានវ៉ាក់ស៊ាំងគ្រុនស្វិតដៃជើង

 

 

កុមារច្រើនជាង៥៥៦,០០០នាក់នៅតំបន់ហ្គាហ្សាទទួលបានវ៉ាក់ស៊ាំងការពារជំងឺគ្រុនស្វិតដៃជើងលើកទីពីរ តាមរយៈមជ្ឈមណ្ឌលសុខភាពក្នុងតំបន់, គ្លីនិកចល័ត និងតាមរយៈការទៅដល់ផ្ទះរបស់គ្គលិកថែទាំសុខភាព។ នេះបើតាមការឱ្យដឹងពីទីភ្នាក់ងារការងារនិងសង្គ្រោះរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅជិតបូព៌ា(UNRWA)។ 

 

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីខែមុនថា ការចាក់វ៉ាក់ស៊ាំងការពារជំងឺគ្រុនស្វិតដៃជើងជុំទី២នៅតំបន់ហ្គាហ្សាបានបញ្ចប់ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់ស៊ាំង នៅភាគខាងជើងតំបន់ហ្គាហ្សា រំខានទៅដោយវិធានការរឹតបន្តឹងជាលទ្ធផលកិច្ចការនេះគ្របដណ្តប់បានតែប្រហែល៨៨ភាគរយ។ 

 

ទីភ្នាក់ងារ UNRWA  បាននិយាយថា កិច្ចកិច្ចសហការជាមួយទីភ្នាក់ងារ UNផ្សេងទៀតរួមមាន អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក នោះ ទីភ្នាក់ងារ UNRWA នឹងបន្តផ្តល់វ៉ាក់ស៊ាំងឱ្យកុមារនៅតំបន់ហ្គាហ្សាជាបន្តទៅទៀត។ 

 

ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលបានផ្ទុះឡើងក្នុងខែតុលាឆ្នាំមុន, ប្រតិបត្តិការយោធារបស់ប្រទេសអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសទ្រង់ទ្រាយធំ ដែលបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។

 

តំបន់ហ្គាហ្សា មានករណីទី១នៃជំងឺគ្រុនស្វិតដៃជើង ក្នុងរយៈពេល២៥ឆ្នាំ កាលពីខែសីហា។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024