ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

លោកDonald Trumpប្រកាស​ផែនការ​បើក​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន

 

 

លោក Donald Trump  ប្រធានាធិបតីជាប់ឆ្នោតអាមេរិក នៅថ្ងៃអាទិត្យ(២២ធ្ន) បានលើកឡើងថា លោកនឹងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដើម្បីបង្ហាញពីផលប៉ះពាល់នៃគ្រឿងញៀនចំពោះរូបរាងកាយ ដូចជា គ្រឿងញៀន ថ្នាំហ្វិនថឺណុល(Eentanyl) ជាដើម។ ជាមួយគ្នា ប្រធានាធិបតីថ្មីអាមេរិករូបនេះ បានលើកឡើងសារជាថ្មីនូវសារដែលថា លោកនឹងកំណត់ ក្រុមជួញដូរគ្រឿងញៀនប្រទេសម៉ិកស៊ិកជាក្រុមភេរវកម្ម។ 

 

«យើងនឹងផ្សព្វផ្សាយពីឥទ្ធិពលគ្រឿងញឿនចំពោះរូបរាងកាយមនុស្ស។ គ្រឿងញៀនបំផ្លាញសរីរាង្គកាយ,បំផ្លាញសម្រស់មុខ, បំផ្លាញស្បែក និងធ្មេញ»។ នេះជាការលើកឡើងរបស់លោកTrump នៅក្នុងសន្និសីទនៅរដ្ឋArizona។

 

ផែនការរបស់លោកTrump បានរំលឹកសារជាថ្មីឡើងវិញ ពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន « Just Say No , គ្រាន់តែនិយាយថាទេ» ដឹកនាំដោយអតីតស្ត្រីទី១អាមេរិកអ្នកនយោបាយគណបក្សសាធារណៈលោកស្រី Nancy Reaganនៅអំឡុងទសវត្ស១៩៨០ ដែលជាយុទ្ធនាការមួយលើកកំពស់យុវជនអាមេរិកកាំង ឱ្យបដិសេធគ្រឿងញៀន។ 

 

ប្រជាជនអាមេរិកនៅរវាង៥០,០០០នាក់ និង៦០,០០០នាក់ ត្រូវបានប៉ាន់ស្មានថា នឹងស្លាប់ដោយសារការប្រើប្រាស់សារធាតុញៀនលើសកម្រិតនៅឆ្នាំនេះហើយភាគច្រើនជាថ្នាំញៀនហ្វិនថឺណុល ឬថ្នាំញៀនប្រភេទផ្សេងទៀត។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024