ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ក្រសួងការបរទេសនិងអន្តោប្រវេសន៍របស់ប្រទេសលីបង់ នៅថ្ងៃចន្ទតាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍លីបង់ បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាការឆ្លើយតបទៅនិងការបំពានម្តងហើយម្តងទៀតរបស់អ៊ីស្រាអែលចំពោះកិច្ចព្រមព្រៀងឈប់បាញ់។
នៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញX ប្រទេសលីបង់ ឱ្យដឹងថា នៅរវាងថ្ងៃ២៧វិច្ឆិកា និង២២ធ្នូ , ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារដែនអាកាសនិងដីគោក៨១៦លើក ប្រឆាំងនឹងប្រទេសលីបង់, មានផ្លោងដាក់ភូមិជាច្រើននៅតាមព្រំដែន,បំផ្លាញផ្ទះសម្បែង និងបំផ្លាញតំបន់ប្រជាជនរស់នៅ រួមទាំងបិទផ្លូវ។
នៅក្នុងបណ្តឹងប្រទេសលីបង់ បានលើកឡើងថា ការវាយប្រហារដែលបានកើតឡើង បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលីបង់ក្នុងការអនុវត្តន៍សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ,រារាំងការដាក់ពង្រាយយោធារបស់ប្រទេសលីបង់នៅតំបន់ភាគខាងត្បូង និងបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការរក្សាបានសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់។
ក្នុងបន្តឹងបន្ថែមថា, ប្រទេសលីបង់ បានបន្តរក្សាការអត់ធ្មត់កម្រិតខ្ពស់ និងកិច្ចសហការដើម្បីបញ្ជៀសការវិលធ្លាក់ទៅក្នុងសង្គ្រាមវិញ ដោយបានជម្រុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរក្សាជំហរឹងមាំ និងច្បាស់លាស់ចំពោះទង្វើល្មើសរបស់ប្រទេសអ៊ីស្រាអ៊ែល និងឱ្យអ៊ីស្រាអ៊ែលគោរពកាតព្វកិច្ច។
កិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអែល និងក្រុមហេសបូឡា ចូលជាធរមាន នៅថ្ងៃទី២៧ខែវិច្ឆិកា ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាដែលបានផ្ទុះឡើងនៅថ្ងៃ៨តុលាឆ្នាំ២០២៣។
ប្រែសម្រួល៖ណាវ័ន្ត