ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២៤

«កុំស្លាប់ » ភាពយន្តនិយាយពីជីវិតពិតៗយុវវ័យបច្ចុប្បន្ន សម្ពោធចាក់បញ្ចាំងផ្លូវការធ្វើឱ្យអ្នកទស្សនាចំណេញច្រើន ! 

០៦ ធ្នូ ២០២៤ | កម្សាន្ដ

ធ្លាប់តែត្អូញត្អែរមុនពេលចាក់បញ្ចាំងរឿងរបស់ខ្លួន  ប៉ុន្តែពេលនេះផលិតកម្ម ហ៊ុន យ៉ាឡេង មិនត្អូញត្អែរមួយមាត់ឡើយដោយបានចំណាយថវិកាផលិតរឿង « កុំស្លាប់ » រហូតដល់ទៅ៨ម៉ឺនដុល្លារ ប្រជុំដោយសិល្បករវ័យក្មេង ដែលធ្វើឱ្យសាច់រឿងទាំងមូលកាន់តែទាក់ទាញ ។  

 

 

២៤ឆ្នាំក្នុងវិស័យភាពយន្តផលិតករ ហ៊ុយ យ៉ាឡេង ជួបនូវឧបសគ្គ និងព្យុះភ្លៀងរាប់មិនអស់ សម្រាប់ស្នាដៃថ្មីរឿង « កុំស្លាប់ » របស់លោកដែលដាក់បញ្ចាំងនៅក្នុងថ្ងៃនេះពិតជាទាក់ទាញខ្លាំងណាស់ ដោយសារតែរឿងនេះមានចំណុចពិសេស និង មានសាច់រឿងជាច្រើនដើម្បីអប់រំឱ្យអ្នកដែលប៉ងសម្លាប់ខ្លួន ងាកមកផ្លូវត្រង់ និងចង់រស់វិញ ។ 

 

« កុំស្លាប់ » ជាស្នាដៃថ្មីរបស់ផលិតករល្បីឈ្មោះរូបនេះ ដែលប្រជុំដោយសិល្បករវ័យក្មេងជាច្រើនរូបបានចេញជាផ្លែផ្កាហើយដោយបានរៀបចំពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី ០៤ ខខែ ធ្នូម្សិលមិញនេះ និងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ ក្នុងពិធីនោះលោក ក៏បានអញ្ជើញក្រុមតន្រ្តី និង ក្រុមល្ខោនបាសាក់មកសម្តែងជូនបងប្អូនទស្សនិកជនទស្សនាផងដែរ  ដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន  ។

 

 

រឿង « កុំស្លាប់ » ជាស្នាដៃផលិតផ្ទាល់របស់លោក ហ៊ុយ យ៉ាឡេង ដែលបានចំណាយពេលវេលាផលិតជាងកន្លះឆ្នាំដែលប្រមូលផ្តុំដោយសិល្បករក្មេងៗដែលមានទេពកោសល្យដោយលោកបានចំណាយថវិការខ្ទង់៨ម៉ុនដុល្លារដើម្បីផលិតរឿងនេះឡើង ។  លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានបានឱ្យដឹងថា លោកបានចំណាយថវិការលើកការកំណត់ក្នុងការផលិតរឿងនេះ ។  

 


 « កុំស្លាប់ » គឺជាភាពយន្តមួយដែលនិយាយពីយុវវ័យជាច្រើនដែលតែងតែគិតខ្លី លេបថ្នាំសម្លាប់ខ្លួន និងលោតទឹក ជាដើម... ហើយភាពយន្តនេះនឹងស្រាយចម្ងល់ថា តើហេតុអ្វីយុវវ័យទាំងនោះជ្រើសរើសយកវិធីអទឃាតខ្លួនឯងបែបនេះ ? ប៉ុន្តែនៅពេលដែលទស្សនិកជនទស្សនារឿងនេះហើយ គឺអាចរកវិធីដោះស្រាយ និងអាចគេចចេញពីស្រមោចបីសាចនេះបាន ។កញ្ញា គឹម យ៉ាយ៉ា គឺជាតួស្រីសំខាន់មួយរូបនៅក្នុងរឿងនេះ ថ្វីដ្បិតតែមិនធ្លាប់ឆ្លងកាត់ការសម្តែងពីមុនមក នាងរំពឹងថា ស្នាដៃដំបូងរបស់ខ្លួន នឹងមានផ្ទុះខ្លាំង ដោយសារតែរឿងនេះមានចំណុចពិសេសជាច្រើនដែលមហាជនមិនគួរមើលរំលង ។ 

 


« កុំស្លាប់ »ចាប់ផ្តើមដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី ០៥ ខែ ធ្នូ នេះតទៅនៅគ្រប់រោងភាពយន្ត   លោក ហ៊ុយ យ៉ាឡេង ថែមទាំងមានគម្រោងយករឿង « កុំស្លាប់ » ទៅចូលរួមមហោស្រពភាពយន្តអន្តរជាតិ ដូចជាស្នាដៃមុនៗរបស់លោកផងដែរ ដូច្នេះហើយទើបលោកប្រឹងប្រែងផលិត និងធ្វើយ៉ាងណាឱ្យរឿងនេះ ផ្ទុះ និងមានគុណភាពល្អ ដើម្បីយកឡើងទៅឆាកអន្តរជាតិ ។ ពេលនេះលោកនៅពុំទាន់ដឹងថា នឹងយកទៅដាក់បញ្ចាំងនៅប្រទេសណាមួយច្បាស់លាស់នៅឡើយទេ ដោយសារជំហានដំបូងនេះលោកត្រូវដាក់បញ្ចាំងជាផ្លូវការនៅក្នុងប្រទេសសិន ៕ 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024