ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

បរាជ័យប្រកួតបវរកញ្ញា ដាវដាវ ងាកមកផ្ដោតរឿងភាគថ្មី « ប្តីខ្ញុំជូនឱ្យនាង» របស់ PNN 

២៥ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

ថ្វីដ្បិតតែបរាជ័យក្នុងការប្រកួតបវរកញ្ញាធំមួយក៏ពិតមែន តែកញ្ញា ដាវដាវ បែរជាសំណាងបានចូលរួមថតរឿងភាគថ្មីរបស់ ភីអិនអិន ដែលមានចំណងជើងថា « ប្តីខ្ញុំជូនឱ្យនាង» រួមជាមួយតារាល្បីៗប្រចាំនៅស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ។ 

 

 

កញ្ញា ដាវដាវ ទើបតែទទួលថតរឿងភាគថ្មីមួយដែលមានចំណងជើងថា « ប្តីខ្ញុំជូនឱ្យនាង » ឱ្យទូរទស្សន៍ ភីអិនអិន ទោះបីជាមិនស្ថិតនៅក្នុងតំណែងជាតួឯកស្រីប៉ុន្តែនាងទទួលបានការពេញចិត្តខ្លាំងពីសំណាក់អ្នកដឹកនាំរឿង ។

 


 មុននឹងឈានជើងបានដល់សព្វថ្ងៃនេះ ដាវដាវ បានឆ្លងកាត់ជីវិតតស៊ូរាប់មិនអស់ក្នុងនោះនាងក៏ធ្លាប់ចូលរួមប្រកួតនៅក្នុងវិស័យបវរកញ្ញាធំមួយផងដែរដោយជាប់ក្នុងលំដាប់រងទី ៤ ។ 

 


បវរកញ្ញារូបនេះ ទើបតែប្រលូកក្នុងសិល្បៈបានរយៈពេល២ឆ្នាំប៉ុណ្ណោះ ដើមឡើយនាងគឺជាកូនអ្នកខេត្ត កំពង់ចាម ទើបតែបញ្ចប់ការសិក្សានិងមករស់នៅទីក្រុងភ្នំពេញ ។ ដើម្បីជីវភាព និងវិឌ្ឍន៍ខ្លួនពីក្មេងស្រីធម្មតាម្នាក់ នាងក៏ចាប់ផ្តើមលេចមុខក្នុងសិល្បៈ និងចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 20222 ដោយជាប់ចំណាត់ថ្នាក់លំដាប់រងទី ៤ ។ 

 


បន្ទាប់ពីបរាជ័យក្នុងឆាកប្រកួតដ៏ធំនោះមក បានធ្វើឱ្យកញ្ញា ដាវដាវ កាន់តែទទួលបទពិសោធថ្មីក្នុងជីវិត រហូតនាងបានវិឌ្ឍខ្លួនក្លាយទៅជាតារាសម្តែងដូចបច្ចុប្បន្ននេះ ។

 

 

 ដាវដាវ បានប្រាប់ថា នេះជាលើកដំបូងហើយដែលមានសំណាងបានចូលរួមសម្តែងនៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ ភីអិនអិន ដែលមានចំណងជើងថា « ប្តីខ្ញុំជូនឱ្យនាង » ។ ទោះមិនបានតំណែងតួឯកស្រី តែនាងពិតជារីករាយណាស់ដែលបានចូលរួមសម្តែងជាមួយតារាល្បីៗវ័យក្មេងជាច្រើនរូបទៀត ។   


ស្ថិតក្នុងវ័យ២២ឆ្នាំកញ្ញា ដាវដាវ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ នាងថែមទាំងមានដុងខ្លាំងក្នុងវិស័យសម្តែង រហូតធ្វើឱ្យបណ្តាផលិតកម្មក្នុងស្រុកជាច្រើនពេញចិត្ត និងហៅនាងថតជាបន្តបន្ទាប់ ។

 

 ដាវដាវ បានបន្ថែមទៀតថា ពេលនេះនាងកំពុងឈោងចាប់អារម្មណ៍ចម្រៀងជាបន្តទៀត ដើម្បីធ្វើឱ្យខ្លួនកាន់តែលេចធ្លោខ្លាំងក្នុងវិស័យសិល្បៈ ។ ដាវដាវ រំពឹងថា ស្នាដៃថ្មីរបស់ខ្លួននៅក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន នឹងកាន់តែធ្វើឱ្យនាងកាន់តែល្បីល្បាញ ពីព្រោះក្នុងរឿងនេះបានផ្លាស់ប្តូរចរិតលក្ខណៈនាងគ្រប់បែបយ៉ាង ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ឃាង ទូច 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024