ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

ថៃ៖៤នាក់ស្លាប់,រាប់ពាន់នាក់បាត់បង់ជម្រកក្នុងគ្រោះទឹកជំនន់នៅភាគខាងត្បូង

៣០ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

ប្រជាជននៅភាគខាងត្បូងប្រទេសថៃ ត្រូវបានយោធាថៃជួយសង្គ្រោះចេញពីលំនៅដ្ឋានលិចទឹក។ យោងសារព័ត៌មានរ៉យទ័រផ្សាយនៅថ្ងៃសៅរ៍(៣០វិច្ឆិកា)។

 

 

 

 

កងទ័ពថៃដែលទៅសង្គ្រោះប្រជាជនភាគខាងត្បូង បានប្រើប្រាស់ទូកដឹកជនរងគ្រោះ កាត់ទឹកលិចខ្លាំងកំពស់ត្រឹមចង្កេះ។

 

នៅភាគខាងត្បូងប្រទេសថៃ មានខេត្តចំនួន៧  រងគ្រោះទឹកជំនន់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃ។  រហូតមកដល់ពេលនេះ មានមនុស្សយ៉ាងតិច៤នាក់ស្លាប់ និងប្រជាជនច្រើនជាង២៤០,០០០នាក់រងផលប៉ះពាល់។

 

តាមការព្យាករណ៍ឱ្យដឹងថា នឹងមានភ្លៀងធ្លាក់ជាច្រើនថ្ងៃបន្តទៀត។ ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យសាលារៀនជាច្រើនត្រូវបិទទ្វារ។

 

យោធា និង​ក្រុមអ្នក​ស្ម័គ្រ​ចិត្ត​ជាង៥០០នាក់​ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ដើម្បី​ចែក​អំណោយ​សង្គ្រោះ និង​ជួយ​ជម្លៀស​ប្រជាជនរងគ្រោះ ​ទៅ​កាន់​តំបន់​សុវត្ថិភាព។

 

ទឹកជំនន់ធ្ងន់ធ្ងរនៅទូទាំងប្រទេសថៃក្នុងឆ្នាំ ២០១១ បានសម្លាប់មនុស្សជាង៥០០នាក់ និងបំផ្លិចបំផ្លាញលំនៅដ្ឋានរាប់លានខ្នងនៅទូទាំងប្រទេស។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024