ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

លោកBidenសង្ឃឹមថា លោកTrumpគិតឡើងវិញលើការដាក់ពន្ធលើម៉ិកស៊ិកនិងកាណាដា

២៩ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

លោកប្រធានាធិបតីអាមេរិក Joe Biden នៅថ្ងៃព្រហស្បតិ៍ (២៨ វិច្ឆិកា) បាននិយាយថា លោកសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នឹងគិតឡើងវិញពីផែនការដាក់ពន្ធលើប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា។ ប្រធានាធិបតីអាមេរិកដែលនឹងផុតអណត្តិទៅឆាប់ៗនេះបានលើកឡើងថា ការដាក់ពន្ធនឹងធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធទាំង២នេះល្អក់កករ។

 

ថ្លែងទៅកាន់អ្នកសារព័ត៌មានលោកBiden បានលើកឡើងថា «ខ្ញុំសង្ឃឹមថា គាត់គិតឡើងវិញ។ ខ្ញុំគិតថា ជាកិច្ចការខូចប្រយោជន៍»។ 
 

«យើង ​មាន​ស្ថានភាពមិនធម្មតា​នៅ​អាមេរិកដែល​ហ៊ុំព័ទ្ធ​ទៅដោយ​មហាសមុទ្រ​ប៉ាស៊ីហ្វិក, មហាសមុទ្រ​អាត្លង់ទិក, និង​សម្ព័ន្ធមិត្ត២ គឺ​ម៉ិកស៊ិក និង​កាណាដា។ កិច្ចការចុងក្រោយដែលយើងត្រូវការគឺចាប់ផ្តើមធ្វើឱ្យទំនាក់ទំនងល្អក់កករ»។

 

លោក Trump នៅថ្ងៃចន្ទ (២៥វិច្ឆិកា) បាននិយាយថា លោក នឹងដាក់ពន្ធលើប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក រហូតទាល់តែប្រទេសទាំង២ ទប់ស្កាត់គ្រឿងញៀន និងជនចំណាកស្រុកឆ្លងកាត់ព្រំដែន។ 

 

ចំណាត់ការនេះ បានបង្ហាញជាចំណាត់ការមួយដែលហាក់ដូចជាបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋអាមេរិក, ប្រទេសម៉ិកស៊ិក រួមនិងប្រទេសកាណាដា។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024