ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ក្រុមបាតុករ បានដើរក្បួននៅប្រទេសម៉ិកស៊ិក ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានៅថ្ងៃសុក្រ (២៩វិច្ឆិកា) ។
ការដើរក្បួន បានចាប់ផ្តើមធ្វើឡើងនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ិកស៊ិក ហើយដើរឆ្ពោះទៅអាគារក្រសួងការបរទេសម៉ិកស៊ិក។ ក្រុមបាតុករ បានស្រែកនូវពាក្យសំដីជាច្រើនដូចជា« let’s break ties with Israeឬមានន័យថា តោះយើងផ្តាច់ទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែល»។
សកម្មជនម្នាក់ បានលើកឡើងថា មធ្យោបាយតែមួយគត់ដើម្បីគាំទ្រប៉ាឡេស្ទីនគឺបណ្តាប្រទេសទាំងឡាយត្រូវផ្តល់សាមគ្គីភាពរបស់ពួកគេចំពោះប្រជាជនប៉ាលេស្ទីន។
ការវាយប្រហារពីសំណាក់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានសម្លាប់មនុស្សជិត៤៤,៣០០ នាក់ ហើយប្រជាជនជាច្រើនបាត់បង់លំនៅដ្ឋាន។ តំបន់ហ្គាហ្សាក្លាយជាទីវាលសំណល់បាក់បែក។
សង្គ្រាមនៅហ្គាហ្សាផ្ទុះឡើងក្រោយពីក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស វាយប្រហារសហគមន៍ភាគខាងត្បូងអ៊ីស្រាអែលពីខែតុលាឆ្នាំមុន សម្លាប់មនុស្សប្រហែល១២០០ នាក់ និងចាប់ចំណាប់ខ្មាំងជាង ២៥០ នាក់ ។
ប្រែសម្រួល៖ណាវ័ន្ត