ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
ប្រទេសកូរ៉េខាងត្បូង មានព្រិលធ្លាក់ខ្លាំង ឈានចូលដល់ថ្ងៃទី២នៅថ្ងៃព្រហស្បតិ៍ (២៨វិច្ឆិកា)នេះ។ ជើងហោះហើរជាច្រើនត្រូវលុបចោល, នាវាត្រូវផ្អាកដំណើរការ ហើយមនុស្សយ៉ាងតិច៤នាក់ស្លាប់ នៅក្នុងអំឡុងពេលរដូវរងារដ៏ត្រជាក់ខ្លាំង ទោះជាស្ថានភាពអាកាសធាតុ បានបង្ហាញសញ្ញាធូរស្រាលក៏ដោយ។
នេះជាការធ្លាក់ព្រិលខ្លាំងបំផុតនៅរដូវរងារក្នុងរយៈពេលច្រើនជាង១០០ឆ្នាំ នៅប្រទេសកូរ៉ និងជាការធ្លាក់ព្រិលខ្លាំងបំផុតទី៣ នៅទីក្រុងសេអ៊ូល ចាប់តាំងពីកំណត់ត្រាឆ្នាំ១៩០៧។ យោងសារព័ត៌មានYonhap។
ព្រិលធ្លាក់ខ្លាំងគរឡើង មានកំពស់ដល់ទៅ៤០សង់ទីម៉ែត្រ នៅតំបន់ជាច្រើន ក្នុងទីក្រុងសេអ៊ូលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះនៅម៉ោង៨ព្រឹក(ម៉ោងក្នុងតំបន់) ធ្វើឱ្យជើងហោះហើរច្រើនជាង៤០ត្រូវលុបចោល។ មកនៅត្រឹមម៉ោង១០ព្រឹក(ម៉ោងក្នុងតំបន់) ការិយាល័យឧតុនិយម បានដក ការព្រមានព្រិលធ្លាក់ខ្លាំង។
សាលារៀនជាច្រើននៅខេត្តGyeonggi ជាប់និងទីក្រុងសេអ៊ូល ទទួលបានការអនុញាតិឱ្យបិទសាលារៀននៅថ្ងៃព្រហស្បតិ៍ ប្រសិនបើចាំបាច់។ យោងអាជ្ញាធរខេត្ត។
ប្រទេសកូរ៉េខាងជើងដែលជាប្រទេសក្បែរខាងនិងកូរ៉េខាងត្បូង មានព្រិលធ្លាក់គរឡើងកំពស់ជាង១០សង់ទីម៉ែតត្រនៅតំបន់មួយចំនួន នៅរវាងថ្ងៃអង្គារនិងថ្ងៃពុធ។ យោងសារព័ត៌មានរដ្ឋកូរ៉េខាងជើង។ ប៉ុន្តែមិនមានការរាយការណ៍ពីការខូចខាត ឬមនុស្សរងគ្រោះឡើយ។
ប្រែសម្រួល៖ណាវ័ន្ត