ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក Emmanuel Macron ប្រធានាធិបតីបារាំងនៅថ្ងៃអង្គារ (២៦ វិច្ឆិកា) បានស្វាគមន៍ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ប្រទេសលីបង់។
កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាស នឹងចូលជាធរមាននៅថ្ងៃពុធ (២៧ វិច្ឆិកា) បន្ទាប់ពីភាគីទាំងពីរ បានទទួលយកលក្ខខណ្ឌដែលសម្របសម្រួលឡើងដោយសហរដ្ឋអាមេរិក និងប្រទេសបារាំង។
លោក Macron កិច្ចព្រមព្រៀងនេះ តំណាងឱ្យ «ជំពូកថ្មី» សម្រាប់ប្រទេសលីបង់។
កិច្ចព្រមព្រៀង បានបើកផ្លូវឱ្យបញ្ចប់ជម្លោះ នៅទូទាំងព្រំដែនអ៊ីស្រាអែល និងប្រទេសលីបង់ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ចាប់តាំងពីជម្លោះ បានផ្ទុះឡើងពីសង្រ្គាម នៅហ្គាហ្សាកាលពីឆ្នាំមុន។
បន្ទាប់ពីគណៈសន្តិសុខអ៊ីស្រាអ៊ែល បានផ្តល់ការអនុម័ត្តលើកិច្ចព្រមព្រៀងក្នុងសម្លេងគាំទ្រ១០ទល់និង១រួចមក, លោក Joe Biden ប្រធានាធិបតីអាមេរិក បានលើកឡើងថា លោកបានជជែកជាមួយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងលោក Najib Mikati នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ ។
លោក Biden បានលើកឡើងថា ការប្រយុទ្ធនឹងបញ្ចប់នៅម៉ោង៤ព្រឹក(ម៉ោងក្នុងតំបន់)។
លោកប្រធានាធិបតីបារាំង Macron នៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញX បានស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោយនិយាយថា «នេះជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងពេលជាច្រើនខែ ជាមួយអាជ្ញាធរនៃប្រទេសអ៊ីស្រាអ៊ែល និងលីបង់ ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក»។
ប្រែសម្រួល៖ណាវ័ន្ត