ថ្ងៃសុក្រ ទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ម៉ាឡេស៊ី​ទម្លាក់ចោលបទចោទ​ប្រឆាំង​អតីត​នាយករដ្ឋមន្ត្រីលោកNajibករណី1MDB

២៧ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

តុលាការម៉ាឡេស៊ី នៅថ្ងៃពុធ(២៧វិច្ឆិកា) បានសម្រេចទម្លាក់ចោលបទចោទករណីរឿងអាស្រូវទឹកប្រាក់ពាន់លានដុល្លារ1MDB របស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកNajib Razak   និងអតីតប្រធានរតនាគារ។ នេះបើតាមការឱ្យដឹងរបស់មេធាវីអ្នកទាំងពីរ។

 

លោក Najib ប្រឈមនឹងសវនាការកាត់ទោសជាច្រើនបទចោទពាក់ព័ន្ធនឹងរឿងអាស្រូវមូលនិធិ1MDB ដែលរដ្ឋាភិបាលម៉ាឡេស៊ី និងសហរដ្ឋអាមេរិក លើកឡើងថា បាត់ទឹកប្រាក់ប្រហែល៤,៥ពាន់លានដុល្លារនៅក្នុងគម្រោងនៅរវាងឆ្នាំ២០០៩ដល់ឆ្នាំ២០១៤ មួយនេះ។ 

 

លោក Najib ជាអ្នកជ្រោមជ្រែងឱ្យបង្កើតមូលនិធិ1MDB នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងឆ្នាំ២០០៩។ លោក Najib ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តិបទល្មើសពុករលួយនិងលាងលុយកខ្វក់ ហើយត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារដល់១២ឆ្នាំនៅឆ្នាំ២០២២ ។ ប៉ុន្តែទោស ត្រូវបានកាត់បន្ថយពាក់កណ្តាល ពីគណៈកម្មាការលើកលែងទោសដែលមានមហាក្សត្រម៉ាឡេស៊ីជាប្រធាន។  កាលពីខែមុន, លោកNajib បានសុំទោស ចំពោះតួនាទីរបស់លោកក្នុងគ្រប់គ្រងមូលនិធិ1MDB មិនត្រឹមត្រូវ។ ប៉ុន្តែលោកនៅតែអះអាងថា មិនបានដឹងពីការផ្ទរមូលនិធិរដ្ឋដោយខុសច្បាប់។

 

មេធាវីលោកNajib  លើកឡើងថា តុលាការកំពូលទីក្រុងគូឡាឡាំពួ សម្រេចទម្លាក់បទចោទ មិនមែនសាលក្រមអោយរួចទោសទេ ដោយសារតែការពន្យារពេលនីតិវិធី និងការខកខានរបស់រដ្ឋអាជ្ញារក្នុងការបញ្ចេញឯកសារសំខាន់ៗ។ 

 

លោក Muhammad Farhan Muhammad Shafee មេធាវី លោក Najib បានរៀបរាប់ថា តុលាការ​បាន​អនុវត្ត​យុត្តាធិការ​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ​ ដែលសម្រេចទម្លាក់ចោលបទចោទប្រកាន់ ​ស្រប​ទៅតាម​ច្បាប់។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024