ថ្ងៃសុក្រ ទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៤

លោក ប៊ី្លនខិន និយាយថា សហរដ្ឋអាម៉េរិកកំពុងបង្កើនជំនួយសន្តិសុខដល់ប្រទេសអ៊ុយក្រែន

២៧ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 


ក្រោយពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសជី៧នៅប្រទេសអ៊ីតាលី លោក អេនថូនី ប្ល៊ីនខិន បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាម៉េរិកកំពុងបង្កើនជំនួយផ្នែកសន្តិសុខដើម្បីជួយពង្រឹងការការពារនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនជាបន្តបន្ទាប់។ លោក ប្ល៊ីនខិន បានបន្ថែមថា ការបង្កើនជំនួយសន្តិសុខដល់អ៊ុយក្រែននេះក៏ជាការឆ្លើយតបទៅនឹងការកើនឡើងនូវភាពតានតឹងដែលបង្កឡើងដោយប្រទេសរុស្ស៊ីជាពិសេសគឺពាក់ព័ន្ធនឹងការចូលរួមរបស់កងទ័ពប្រទេសកូរ៉េខាងជើងនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនតែម្ដង។

 

 

 

រដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា ការបញ្ជូនកងទ័ពកូរ៉េខាងជើងដើម្បីទៅជួយរុស្ស៊ីនៅក្នុងសង្គ្រាមនៅអ៊ុយក្រែននេះគឺជាបញ្ហាមួយបង្កក្ដីបារម្ភយ៉ាងខ្លាំងសម្រាប់សមាជិកទាំងអស់នៃក្រុមប្រទេសជី៧ ហើយទីក្រុងវ៉ាស៊ីនតោនកំពុងតាមពិនិត្យថាតើប្រទេសរុស្ស៊ីកំពុងតែធ្វើអ្វីដើម្បីជាថ្នូរសម្រាប់ជួយដល់ប្រទេសកូរ៉េខាងជើងវិញ។

 

 

 

នៅមួយរយៈពេលចុងក្រោយនេះ គេបានសង្កេតឃើញរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិកកំពុងខំប្រឹងផ្ដល់ជំនួយដល់អ៊ុយក្រែនជាបន្តបន្ទាប់នៅពេលមុនលោក បៃដិន នឹងត្រូវចាកចេញពីសេតវិមាននៅក្នុងខែមករា ឆ្នាំក្រោយនេះដោយសារលោកមានការព្រួយបារម្ភចំពោះលោក ដូណាល់ ត្រាំ ដែលជាអ្នករិះគន់ចំពោះការផ្ដល់ជំនួយដល់ប្រទេសអ៊ុយក្រែន៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024