ថ្ងៃសុក្រ ទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៤

រដ្ឋអាជ្ញារតុលាការICC ស្នើសុំដីការចាប់ខ្លួនមេដឹកនាំយោធាមីយ៉ាន់ម៉ាករណីជនជាតិភាគតិចរ៉ូហ៊ីនយ៉ា

២៨ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

រដ្ឋអាជ្ញារនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យដឹងនៅថ្ងៃពុធ(២៧វិច្ឆិកា) ថា លោកនឹងស្នើសុំដីកាចាប់ខ្លួនមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងការចោទប្រកាន់ពីបទធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលជាជនជាតិភាគតិចមូស្លីម។
 

របបយោធាដែលកំពុងកាន់អំណាចនៅប្រទេសមីយ៉ាន់ម៉ា ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា មីយ៉ាន់ម៉ាមិនមែនជាសមាជិកតុលាការICC ហើយក៏មិនទទួលស្គាល់សេចក្តីថ្លែងការណ៍របស់ICCឡើយ។

 

ជនជាតិរ៉ូហ៊ីងយ៉ា១លាននាក់, ភាគច្រើនបានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសដែលនៅជិតខាង  ដើម្បីគេចពីប្រតិបត្តិការយោធារបស់ប្រទេសមីយ៉ាន់ម៉ាដែលធ្វើឡើងនៅខែសីហាឆ្នាំ២០១៧។ ប្រតិបត្តិការយោធារបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានចចាត់ទុកថាជា ការបោសសម្អាតជនជាតិភាគតិច។

 

ទាហាន,ប៉ូលីស,និងអ្នកកាន់សាសនាព្រះពុទ្ធ, ត្រូវបានចោទប្រកាន់ដោយអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិថា បានវាយលុកភូមិរាប់រយក្នុងRakhine នៅតំបន់ដាច់ស្រយាលរបស់ប្រទេសមីយ៉ាន់ម៉ា ធ្វើទារុណកម្មប្រជាជនរ៉ូហ៊ីនយ៉ា។ 

 

ប្រទេសមីយ៉ាន់ម៉ា បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា កងកម្លាំងមានសមត្ថកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា  បានធ្វើប្រតិបត្តិការស្របច្បាប់ប្រឆាំងនិងជនសកម្មប្រយុទ្ធដែលបានវាយប្រហារប៉ុស្តិ៍ប៉ូលីស។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024