ថ្ងៃពុធ ទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤

វិមានគ្រីមឡាំងចោទលោកBidenថាចាក់សាំងលើភ្លើងសង្គ្រាមអ៊ុយក្រែនហើយប្តេជ្ញាឆ្លើយតប

១៩ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

វិមានគ្រីមឡាំង បានចោទប្រកាន់ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ (១៨ វិច្ឆិកា) ថាបានដុតបញ្ឆេះភ្លើងសង្គ្រាមនៅអ៊ុយក្រែន និងបានសន្យានឹងឆ្លើយតបចំពោះការសម្រេចចិត្តរបស់លលោកBiden ដែលអនុញាតិឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយវែងផ្គង់ផ្គង់ដោយសហរដ្ឋអាមេរិកវាយប្រហារលើគោលដៅស្ថិតនៅទឹកដីជ្រៅក្នុងប្រទេសរុស្ស៊ី។ 

 

លោក Biden នៅខែមករានឹងត្រូវប្រគល់តំណែងប្រធានាធិបតីអាមេរិកទៅឱ្យលោក Donald Trump ដែលនឹងក្លាយជាមេដឹកនាំអាមេរិកថ្មីធ្វើឱ្យពិភពលោកមានមន្ទិលសង្ស័យទៅលើការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសអ៊ុយក្រែន។ លោកBiden នៅកិច្ចប្រជុំកំពូលG20 បានជំរុញឱ្យបណ្តាមេដឹកនាំពិភពលោក ឱ្យធ្វើតាមការដឹកនាំអាមេរិកក្នុងការគាំទ្រប្រទេសអ៊ុយក្រែន។
 

«ច្បាស់ណាស់ថា រដ្ឋបាលអាមេរិកដែលនឹងត្រូវចាកចេញពីតំណែង មានបំណងចាត់វិធានការបន្តបញ្ឆេះភ្លើងសង្គ្រាម និងបង្កឱ្យមានភាពតានតឹងបន្ថែមទៀត» ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យវិមានគ្រីមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូ។

 

លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានបង្ហាញពីជំហររបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូនៅខែកញ្ញាថា ប្រសិនបើប្រទេស​អ៊ុយក្រែន​វាយប្រហារ​រុស្ស៊ី​ដោយមីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយនោះ រដ្ឋាភិបាលទីក្រុង​មូស្គូ​នឹងធ្វើ​ការ​សម្រេច​ចិត្ត​សមស្រប​ដោយ​ផ្អែក​លើ​ការ​គំរាម​កំហែង។
 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024