ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
ប្រទេសអ៊ុយក្រែន បានរំលឹកខួប១០០០ថ្ងៃនៅថ្ងៃអង្គារ ចាប់តាំងពីការឈ្លានពានពេញទម្រង់របស់ប្រទេសរុស្ស៊ី។ អំឡុងពេលនេះ គេឃើញថា យោធាដែលហត់នឿយប្រយុទ្ធនៅខ្សែបន្ទាត់ជួរមុខជាច្រើន, ទីក្រុងកៀវរងការវាយប្រហារជាញឹកញាប់ពីដ្រូន និងមីស៊ីល ហើយមន្ត្រីអ៊ុយក្រែនវិញក៏ត្រូវត្រៀមសម្រាប់ការវិលត្រលប់របស់លោកDonald Trumpទៅកាន់តំណែងនៅសេតវិមានវិញនៅខែមករាខាងមុខ។
ជាចំណែកមួយនៃការជួយអ៊ុយក្រែនដែលប្រហែលជាទុកជាកម្លាំងនៅក្នុងការចរចារ, លោក Joe Biden ប្រធានាធិបតីអាមេរិក បានផ្តល់ភ្លើងបៃតងឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលអាមេរិកវាយប្រហារលើគោលដៅដែលកាន់តែជ្រៅក្នុងទឹកដីប្រទេសរុស្ស៊ី។
ខណៈអ៊ុយក្រែនចូលទៅក្នុងទឹកដីដែលគ្មានកតិសញ្ញា ឃើញថាស្ថានភាពនៃការប៉ះទង្គិចត្រូវបានកត់សម្គាល់ ខណៈរដ្ឋាភិបាលទីក្រុងម៉ូស្គូនិងទីក្រុងកៀវ កាន់តែដណ្តើមសមរភូមិគ្នា មុនការចរចារផ្សេងៗ។
ទាក់ទងនិងយោធាកូរ៉េខាងជើងទៅជួយច្បាំងរុស្ស៊ី, មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ឱ្យដឹងថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមានសមត្ថភាពបញ្ជូនទាហាន ១០០,០០០ នាក់។
លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែនកាលពីសប្តាហ៍មុន បាននិយាយថា អ៊ុយក្រែន ត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបញ្ចប់សង្រ្គាមនៅឆ្នាំក្រោយតាមរយៈមធ្យោបាយការទូត។ ប៉ុន្តែលោកបានឈប់និយាយយ៉ាងម៉ឺងម៉ាត់អំពីកិច្ចពិភាក្សាផ្សេងៗនៃបទឈប់បាញ់ នៅមុនពេលមានការធានាសុវត្ថិភាពត្រឹមត្រូវមួយ ត្រូវបានផ្តល់ជូនដល់អ៊ុយក្រែន។
បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ជនស៊ីវិលអ៊ុយក្រែនចំនួន ១១,៧៤៣នាក់ស្លាប់។ មន្ត្រីអ៊ុយក្រែនមួយចំនួនជឿថា តួលេខខ្ពស់ជាងនេះ។
ប្រែសម្រួល៖ណាវ័ន្ត