ថ្ងៃពុធ ទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤

មេដឹកនាំពិភពលោកបានធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូលជី២០នៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីល

១៨ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 


ប្រទេសប្រេស៊ីលនឹងរៀបចំកិច្ចប្រជុំកំពូលទី២០លើកទី១៩ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែវិច្ឆិកាក្រោមប្រធានបទស្ដីពី «ការបង្កើតពិភពលោកមួយមានយុត្តិធម៌និងនិរន្តរភាព»។

 

 

កាលពីថ្ងៃអាទិត្យ ក្រុមមេដឹកនាំពិភពលោកបានធ្វើដំណើរទៅដល់ទីក្រុងរីយ៉ូប្រទេសប្រេស៊ីលជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះ។ មេដឹកនាំទាំងនោះមានដូចជាប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រធានាធិបតីកូរ៉េខាងត្បូងលោក យុន ស៊ុកយែល និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ជាដើមរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូញ៉ូ ហ្គូធឺរ៉េស ផងដែរ។

 

 

 

 

 

 

លោក ហ្គូធឺរ៉េស បាននិយាយក្នុងសន្និសីទកាសែតនៅមុនកិច្ចប្រជុំកំពូលនេះដោយបានអំពាវនាវឱ្យសមាជិកក្រុមជី២០ប្រើអំណាចឥទ្ធិពលរបស់ពួកគេដើម្បីដោះស្រាយបញ្ហាសកលសំខាន់មួយចំនួនដូចជាអាកាសធាតុ និងសន្តិភាពជាដើម។

 

 

លោក ហ្គូធឺរ៉េស បាននិយាយថា ឆ្នាំ២០២៤គឺស្ថិតនៅលើផ្លូវដ៏ល្អមួយដោយបានបំបែកកំណត់ត្រាកម្ដៅពិភពលោក នៅប៉ុន្មានថ្ងៃបន្ទាប់ពីមានកិច្ចប្រជុំអាកាសធាតុ COP29 នៅក្នុងទីក្រុងបាគូប្រទេសអាស៊ែបៃហ្សង់ ហើយលោកក៏បានសង្កត់ធ្ងន់អំពីតម្រូវការសម្រាប់តម្លៃសន្តិភាពនៅតំបន់ហ្កាហ្សា ប្រទេសអ៊ុយក្រែន និងប្រទេសស៊ូដង់ផងដែរ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024