ថ្ងៃពុធ ទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤

រដ្ឋបាលលោកJoe Bidenអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធអាមេរិកវាយប្រហារចូលទឹកដីរុស្ស៊ី

១៨ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 


រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិកJoe Biden បានអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែនប្រើប្រាស់អាវុធអាមេរិកវាប្រហារចូលទឹកដីប្រទេសរុស្ស៊ី។យោងប្រភពមន្ត្រីអាមេរិក២រូបនិងប្រភពដែលដឹងពីសម្រេចចិត្តនេះឱ្យដឹងនៅថ្ងៃអាទិត្យ (១៧ វិច្ឆិកា)។

 

ការសម្រេចចិត្តនេះ បានបង្ហាញអំពីការផ្លាស់ប្ដូរយ៉ាងខ្លាំងនៃនយោបាយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅក្នុងសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ី។

 

ប្រទេសអ៊ុយក្រែន បានគ្រងនឹងបើកការវាយប្រហាររយៈចម្ងាយៗលើកទីមួយរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខ។ យោងប្រភពប៉ុន្តែមិនបានបង្ហាញលម្អិតអំពីផែនការឡើយដោយបារម្ភអំពីសន្តិសុខប្រតិបត្តិការ។

 

ចំណាត់ការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនធ្វើឡើង២ខែមុនពេលលោកDonald Trump ប្រធានាធិបតីជាប់ឆ្នោតអាមេរិកធ្វើសច្ចាប្រណីធានចូលកាន់តំណែងនៅថ្ងៃ២០មករា។

 

ការសម្រេចយ៉ាងដូច្នេះរបស់រដ្ឋាភិបាលអាមេរិក ក៏បានធ្វើឡើងផងដែរនៅក្រោយការអំពាវនាវររបស់លោកប្រធានាធិបតីអ៊ុយក្រែន ដែលសុំឱ្យយោធាអ៊ុយក្រែនប្រើប្រាស់អាវុធអាមេរិកវាប្រហារគោលដៅយោធារបស់ប្រទេសរុស្ស៊ី ចូលជ្រៅក្នុងទឹកដីរុស្ស៊ីឆ្ងាយពីតំបន់ព្រំដែន។

 

ការផ្លាស់ប្ដូរគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីនេះ ជាការឆ្លើយតបទៅនឹងការដាក់ពង្រាយយោធាកូរ៉េខាងជើងលើប្រទេសរុស្ស៊ីជួយច្បាំងរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024