ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៤

បណ្ឌិតច្នៃម៉ូដ ឯម រៀម មិនខ្វល់រឿងរិះគន់ចេញធ្វើឈុតថ្មីដល់ ភឹម ស្រីណូ ! 

១៥ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

រាល់ពេលចូលរួមកម្មវិធីម្តងៗ បណ្ឌិតច្នៃម៉ូដ ឯម រៀម តែងតែច្នៃម៉ូដសម្លៀកបំពាក់ប្លែក ដើម្បីទាក់ទាញចំណាប់អារម្មណ៍បើទោះបីជាពេលខ្លះត្រូវមហាជនរិះគន់ច្រើនក្ដី ។ 

 

 

ថ្វីដ្បិតតែទទួលរងនូវការរិះគន់ច្រើនជាងការសរសើរប៉ុន្តែបណ្ឌិតច្នៃម៉ូដ ឯម រៀម នៅតែប្រឹងប្រែងច្នៃម៉ូដថ្មីៗបង្ហាញអ្នកគាំទ្រ ជាក់ស្តែងថ្មីៗនេះលោកបានច្នៃម៉ូដថ្មីមួយជាមួយកញ្ញា ភឹម ស្រីណូ ដោយបានរើសយកកំទិចក្រណាត់ ឬវត្ថុគ្មានតម្លៃច្នៃម៉ូដឡើងយ៉ាងប្រណិត ។  

 

 

ទោះបីជាថ្ងៃបុណ្យឯករាជ្យជាតិបានកន្លងផុតទៅហើយក្តី បណ្ឌិតច្នៃម៉ូដ ឯម រៀម បានលើកឡើងថា លោកពិតជារីករាយដែលបានចូលរួមច្នៃម៉ូដសម្លៀកបំពាក់សម្រាប់កញ្ញា ភឹម ស្រីណូ ដែលជាអតីតបវរកញ្ញាល្បីឈ្មោះមួយរូប ដើម្បីស្លៀកនិងថតរូបជាអនុស្សាវរីយ៍ ។ 

 


ក្នុងមួយឆ្នាំៗលោក ឯម រៀម ទទួលរងនូវការរិះគន់មិនតិចដងនោះទេនៅពេលដែលលោកច្នៃម៉ូដសម្លៀកបំពាក់ទៅចូលរួមកម្មវិធីម្តងៗ ជាក់ស្តែងសម្រាប់ការចូលរួមនៅក្នុងកម្មវិធីកម្មវិធីបង្ហាញម៉ូដកាលពីពេលថ្មីៗនេះ ម៉ូដសម្លៀកបំពាក់របស់នៅតែទទួលរងនូវការរិះ ច្រើនជាងការសរសើរ ។ ទោះបីជាមានរឿងបែបនេះក្តីលោក ឯម រៀម នៅតែញញឹមនិងទទួលយកនូវអ្វីដែលមហាជននិយាយទៅកាន់លោក ។ 

 


នៅក្នុងឆ្នាំ ២០២៥ ខាងមុននេះ បណ្ឌិតច្នៃម៉ូដ ឯម រៀម មានគម្រោងការងារថ្មីៗជាច្រើនដែលត្រូវធ្វើ ក្នុងនោះដែរ លោកក៏ត្រៀមនឹងច្នៃម៉ូដសម្លៀកបំពាក់ប្លែកៗជាច្រើនទៀត ដើម្បីចូលរួមកម្មវិធីផ្សេងៗ ។ 

 

 

លោកថា រាល់ការច្នៃម៉ូដសម្លៀកបំពាក់របស់លោកគឺកើតចេញពីគំនិតរបស់ខ្លួនឯងផ្ទាល់ ដោយចំណាយកម្លាំង និង ថវិការផ្ទាល់ខ្លួនដើម្បីផលិតវាឡើង ភាគច្រើនម៉ូទាំងនោះច្នៃពីសំភារៈ ឬ ក្រណាត់ដែលគេមិនសូវផ្តល់តម្លៃ ឱ្យក្លាយទៅជារបស់ដែលមានតម្លៃ និងអាចរកប្រាក់ចំណូលបានទៀត លោកនៅតែរក្សាគោលជំហខ្លួនឯងក្នុងការច្នៃម៉ូដសម្លៀកបំពាក់ដែលប្លែកពីគេ និងចំណាយថវិការអស់តិចតួចបំផុត ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ឃាង ទូច និង ផ្តល់ឱ្យ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024