ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ជនចំណាកស្រុកដែលធ្វើដំណើរ ដើរជាក្រុម ជាក្បួន ចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក បានច្រានចោលផែនការនិរទេសទ្រង់ទ្រាយធំរបស់ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតលោក Donald Trump រួមមានសំណើសាងសង់មជ្ឈមណ្ឌលឃុំឃាំងនៅព្រំដែនរដ្ឋតិចសាស់។ នេះជាការលើកឡើងរបស់ជនចំណាកស្រុកប្រាប់សារព័ត៌មានeuters នៅថ្ងៃព្រហស្បតិ៍ (២១វិច្ឆិកា)។
ការដើរជាក្បួនដើម្បីឆ្លងដែនទៅសហរដ្ឋអាមេរិកដែលបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃអាមេរិកបោះឆ្នោតប្រធានាធិបតី(៥វិច្ឆិកា) ពីភាគខាងត្បូងប្រទេសម៉ិកស៊ិក ត្រូវឈប់ដំណើរទាំងបង្ខំនៅរដ្ឋ Oaxaca ដោយសារខ្យល់ខ្លាំងរារាំងដំណើររបស់ពួកគេ។
ជនចំណាកស្រុកមួយចំនួន ដែលបោះទីជម្រកនៅពហុកីឡាដ្ឋានទីក្រុងNiltepec បានលើកឡើងថា ពួកគេ មិនយល់ស្របនឹងផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកដែលឃុំខ្លួនជនចំណាកស្រុកនៅក្នុង «ពន្ធនាគារ» នៅពេលអាជ្ញាធរ រៀបចំនីតិវិធីនិរទេសទ្រង់ទ្រាយធំ។
រដ្ឋតិចសាស់ ផ្តល់ដីទំហំ ៥៦៧ហិចតានៅតាមព្រំដែនជាមួយប្រទេសម៉ិកស៊ិកឱ្យរដ្ឋបាលលោកTrump ជួលជាចំណែកនៃផែនការនិរទេសជនចំណាកស្រុកទ្រង់ទ្រាយធំ។ យោងការិយាល័យដីធ្លីទូទៅនៃរដ្ឋតិចសាស់ឱ្យដឹងនៅថ្ងៃអង្គារ។
លោក Donald Trump នឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងប្រធានាធិបតីអាមេរិកនៅថ្ងៃ២០មករាខាងមុខនេះ។
ប្រែសម្រួល៖ណាវ័ន្ត