ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៤

តុលាការថៃច្រានចោលបណ្តឹងប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីលោកThaksin Shinawatra

២២ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

តុលាការធម្មនុញ្ញថៃនៅថ្ងៃសុក្រ(២២វិច្ឆិកា) បានច្រានចោលបណ្តឹងដែលទាមទារឱ្យបញ្ឈប់អតីតនាយករដ្ឋមន្ត្រីនិងជាមហាសេដ្ឋីទឹកប្រាក់ពាន់លានលោកThaksin Shinawatra មិនឱ្យជ្រៀតជ្រែកនៅក្នុងកិច្ចការដឹកនាំគណបក្សPheu Thai ដែលជាគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ននៅប្រទេសថៃ។

 

លោកThaksin ដែលជាអ្នកមានឥទ្ធិពលខ្លាំងនៅក្នុងពិភពនយោបាយថៃនិងជាដែលជាឪពុករបស់នាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្នលោកស្រី Paetongtarn Shinawatra បានបដិសេធទៅលើការជះឥទ្ធិពលរបស់លោកក្នុងគណបក្សPheu Thai ចាប់តាំងពីលោកវិលត្រលប់មកពីនិរទេសខ្លួនអស់ពេល១៥ឆ្នាំវិញនៅឆ្នាំ២០២៣។ 

 

នៅថ្ងៃអង្គារ ការិយាល័យរដ្ឋអាជ្ញារថៃ បានបដិសេធបណ្តឹងរបស់លោកមេធាវីTeerayut Suwankesorn ដែលបានអះអាងថា លោកThaksin  និងគណបក្សPheu Thai ព្យាយាមផ្តួលរំលំបរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024