ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ពលរដ្ឋនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ព្យុះដ៏ធំមួយនៅតំបន់ឆ្នេរសមុទ្រកាលពីព្រឹកថ្ងៃពុធ ដោយពួកគេបានដាក់បាវខ្សាច់ដែលអាជ្ញាធរមូលដ្ឋានបានផ្ដល់ឱ្យដើម្បីដាក់ពង្រាយនៅតាមតំបន់រងគ្រោះនៅក្នុងទីក្រុងនេះ។
បើតាមអ្នកព្យាករបានឱ្យដឹងថា ព្យុះនេះត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមបោកបក់ខ្លាំងបំផុតទៅលើតំបន់ឆ្នេរសមុទ្រខាងជើងនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូដោយនាំមកនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅចុងសប្តាហ៍នេះ។ នៅមុននេះ ព្យុះដ៏កំណាចមួយនេះក៏បានវាយប្រហារតំបន់មួយចំនួននៅរដ្ឋវ៉ាស៊ីងតោនផងដែរកាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងតិច២នាក់ និង២នាក់ទៀតរងរបួស។ ជាងនេះទៅទៀត ព្យុះនេះក៏បានផ្តាច់ចរន្តអគ្គិសនីធ្វើឱ្យប៉ះពាល់ដល់ផ្ទះ និងក្រុមហ៊ុនជាង៦០ម៉ឺនកន្លែងផងដែរ ខណៈដែលសាលារៀននៅទូទាំងភាគខាងលិចនៃទីក្រុងវ៉ាស៊ីនតោនបានផ្អាក ឬក៏ពន្យារពេលការចាប់ផ្តើមសាលារៀនកាលពីថ្ងៃពុធ។
ទន្ទឹមនឹងនេះ សេវាពន្លត់ភ្លើងនិងជួយសង្គ្រោះក្នុងតំបន់នៅភាគខាងលិចនៃទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះដោយសារមានដើមឈើបាក់ច្រើន និងខ្សែភ្លើងដាច់ធ្លាក់រញ៉េរញ៉ៃផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន