ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ប្រធានាធិបតីហ្វីលីពីនលោកMarcos៖បានពិភាក្សាសម្ពន្ធភាពតាមទូរស័ព្ទជាមួយTrump

២០ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បាននិយាយថា លោក នឹងលោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានពិភាក្សាអំពីសម្ព័ន្ធភាព និងបំណងប្រាថ្នាមេដឹកនាំងទាំងពីរក្នុងការពង្រឹងទំនាក់ទំនងដ៏ស៊ីជម្រៅនោះ តាមទូរសព្ទនៅថ្ងៃអង្គារ(១៩វិច្ឆិកា)។

 

លោកMarcos ប្រាប់អ្នកសារព័ត៌មានថា កិច្ចសន្ទនាតាមទូរសព្ទជាមួយលោកTrump ធ្វើឡើងក្នុងបរិយាកាសរួសរាយរាក់ទាក់ណាស់ និងមានជាលទ្ធផល។ ប្រធានាធិបតីហ្វីលីពីន រូបនេះ ក៏បានឱ្យដឹងដែរថា លោកនឹងជួបលោកTrump ឆាប់ៗតាមដែលលោកអាចធ្វើទៅបាន។

 

« ខ្ញុំ គិតថា ប្រធានាធិបតីអាមេរិកជាប់ឆ្នោតអាមេរិក លោកTrump រីករាយដែលមានដំណឹងពីខាងហ្វីលីពីន»។ នេះជាការលើកឡើងរបស់លោកMarcos។  រដ្ឋបាលដែលមានអាយុកាល២ឆ្នាំរបស់លោកMarcos បានពង្រឹងទំនាក់ទំនងកិច្ចការពារជាតិ រវាងទីក្រុងម៉ានីល ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ខណៈប្រទេសទាំង២ ប្រឈមបញ្ហាសន្តិសុខរួមនៅក្នុងតំបន់។

 

លោកMarcos បានស្វែងរកការស្ថាបនាទំនាក់ទំនងល្អឡើងវិញរវាងសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីនដែលល្អក់កករទៅនៅក្រោមរដ្ឋបាលអតីតប្រធានាធិបតីហ្វីលីពីនមុនគឺលោកRodrigo Duterte ដែលប្រឆាំងនឹងសហរដ្ឋអាមេរិកដោយបើកចំហរ។

 

កាលពីឆ្នាំមុន លោកMarcosទៅសហរដ្ឋអាមេរិក ដែលដំណើរទស្សនកិច្ចនេះបានក្លាយជាដំណើរទស្សនកិច្ចលើកទី១ជាផ្លូវការរបស់មេដឹកនាំហ្វីលីពីន ទៅកាន់សហរដ្ឋអាមេរិកក្នុងពេលជាង១០ឆ្នាំ។ 
 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024