ថ្ងៃច័ន្ទ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤

 សិទ្ធី នីកា សុខចិត្តធ្វើរឿងទាំងនេះក៏ព្រោះតែលុយ ! 

២០ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

តារាសម្តែង សិទ្ធី នីកា ត្រៀមនឹងបង្ហាញវត្តមានថ្មីនៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ ភីអិនអិន ក្នុងថ្ងៃនេះហើយដែលមានចំណងជើងថា « គ្រួសារបង្កង » ដោយក្នុងរឿងនេះបានផ្លាស់ប្តូរនាងទាំងស្រុងដើម្បីគ្រួសារ ។ « គ្រួសារបង្កង » គឺជាភាពយន្តភាគថ្មីមួយទៀតរបស់ទូរទស្សន៍ ភីអិនអិន ដែលនឹងដាក់បញ្ចាំងចាប់ពីថ្ងៃទី ២០ ខែ វិច្ឆិកា នេះ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។ ក្នុងរឿងនេះប្រជុំទៅដោយតារាសម្តែងវ័យក្មេងជាច្រើនរូប ក្នុងនោះដែរអ្នកនាង សិទ្ធី នីកា និងលោក នូ ឧសភា គឺជាតួអង្គសំខាន់ ។

 

 

 នេះជាលើកដំបូងហើយដែល សិទ្ធី នីកា សុខចិត្តធ្វើការងារគ្រប់បែបយ៉ាងដើម្បីលុយ ព្រោះតែចង់ជួយគ្រួសារ ។ ជួបជាមួយតារាសម្តែងរូបនេះ កាលពីពេលថ្មីៗនេះនាងបានប្រាប់ថា ថតរឿង « គ្រួសារបង្កង » ជួបរឿងសប្បាយច្រើនជាពិសេសពេលថតជាមួយលោក នូ ឧសភា ។   តារាសម្តែង សិទ្ធី នីកា បានឱ្យដឹងផងដែរថា រឿង « គ្រួសារបង្កង » បានផ្តល់បទពិសោធថ្មីជាច្រើនដល់នាងក្នុងវិស័យសម្តែង បើទោះបីជាកន្លងមកនាងធ្លាប់កាត់ការសម្តែងរាប់មិនអស់ ប៉ុន្តែរឿងនេះនាងពិតជាស្រឡាញ់ពេញចិត្តខ្លាំង ។

 

 


សិទ្ធី នីកា រំពឹងថា រឿង « គ្រួសារបង្កង » នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ។ ស្របពេលបង្ហាញវត្តមានថ្មីនៅក្នុងរឿង « គ្រួសារបង្កង » សិទ្ធី នីកា ក៏កំពុងថតរឿងភាគថ្មីមួយទៀតឱ្យទូរទស្សន៍ ភីអិនអិន ផងដែរ ដោយមានចំណងជើងថា « ប្តីខ្ញុំជូនឱ្យនាង » ។ បើតាមគម្រោងរឿងនេះនឹងដាក់បញ្ចាំងនៅក្នុងឆ្នាំ ២០២៥ ឆ្នាំក្រោយ ។

 

 

សិទ្ធី នីកា ក៏មានគម្រោងការងារថ្មីៗជាច្រើនទៀតដើម្បីបង្ហាញមហាជន ទោះជានាងមានស្វាមីនិងកូនម្នាក់រួចហើយក្តី តែទីផ្សារការងារសិល្បៈ នាងនៅតែមានហាងឆេងខ្ពស់ មិនថា តារាសម្តែងវ័យក្មេងឡើយ ។

 

 

កុំភ្លេចរង់ចាំទស្សនារឿង”គ្រួសារបង្កង” ចាក់បញ្ចាំងពីយប់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ យប់លើកញ្ចក់ទូរទស្សន៍ភីអិនអីន និង Mobile App PNN PLUS!៕  

 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ឃាង ទូច 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024