ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥
កម្មវិធី Idol Fun House នាយប់ថ្ងៃសុក្រទី ៥ ខែកញ្ញា ឆ្នាំ២០២៥ នេះនឹងធ្វើអោយទស្សនិកជនសើចសប្បាយទៀតហើយពីវត្តមានតារាល្បីៗ ដែលត្រៀមនឹងមកចែករំលែកភាពសប្បាយរីករាយដល់ទស្សនិកជន ដើម្បីរំសាយនូវអារម្មណ៍ធុញថប់ តានតឹងពីការងារនាចុងសប្តាហ៍។ ដោយឡែកសប្តាហ៍នេះវត្តមានស្រីស្រស់ប្រុសសង្ហា បានចូលរួមក្នុងកម្មវិធី Idol Fun House ។
វត្តមានបេក្ខភាពដែលមកចូលរួមលេង រួមមាន កញ្ញា គីម យ៉ាយ៉ា និង លោក ស៊ន តុលា ដែលជាហ្វេន , លោក សាក់សុថាវុធ ជាហ្វេន, លោក ហួត សុខហេង ជាហ្វេន , កញ្ញា ណានណាន និងកញ្ញា ចេនឌី ។
ចំពោះបេក្ខជនទាំងប្រាំមួយរូប ត្រូវតែខិតខំប្រឹងប្រែង នឹងបង្ហាញភាពឈ្លាសវៃ ព្រមនឹងភាពក្លាហាន ដើម្បីដណ្តើមយកពិន្ទុអោយបានច្រើន និងយកជ័យជំនះ ដើម្បីដល់វគ្គ Jack Pot ។
ក្នុងនោះដែរ បើសិនជាក្រុមណាឆ្លើយសំណួរមិនត្រូវ នឹងមានការទទួលពិន័យតាមកម្មវិធីកំណត់។ ចំណែកឯមេក្រុមទាំងបី មានតួនាទី ពន្យល់ដល់កូនក្រុមរៀងៗខ្លួនធ្វើយ៉ាងណាដើម្បីអោយការលេងហ្គេមស៊ីសង្វាក់គ្នា នឹងងាយយកពិន្ទុពីកម្មវិធី ។
មិនត្រឹមតែប៉ុណ្ណោះ មេក្រុមទាំងបី តែងតែមានពាក្យសំដីឌឺដង បញ្ចើចបញ្ចើរអោយគ្នាទៅវិញទៅមក នឹងមានឆន្ទះដឹកដៃកូនក្រុមយកឈ្នះរៀងៗខ្លួន។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងនៅឡើយទេថា តើក្រុមណានឹងអាចទទួលបានជ័យជំនះនៅឡើយនោះទេ សូមរង់ចាំទស្សនា កម្មវិធី «Idol Fun House» នឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN និងតាមរយៈហ្វេសបុកផេក Idol Fun House នាថ្ងៃសុក្រ ទី ០៥ ខែកញ្ញា ឆ្នាំ២០២៥ នេះចាប់ពីម៉ោង៦ រហូតដល់ម៉ោង ៨យប់ ៕
អត្ថបទ និងរូបភាព ៖ PNN