ថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ឆ្នាំ២០២៥

ប្រទេសជប៉ុន៖ព្យុះទីហ្វុងPeipah បង្កឱ្យមនុស្ស២៣នាក់រងរបួស

០៦ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

ខ្យល់ខ្លាំងបង្កឡើងពីព្យុះPeipah បានបំផ្លិចបំផ្លាញអាគារយ៉ាងតិច២២០ខ្នង នៅខេត្តShizuoka នៅថ្ងៃសុក្រ(៥កញ្ញា) និងបានបណ្តាលឱ្យមនុស្សយ៉ាងតិច២៣នាក់ រងរបួស។ យោងសារព័ត៌មានជប៉ុនNHK។
 

 

 

 

រូបភាពវីដេអូពីសារព័ត៌មានក្នុងតំបន់ បានបង្ហាញពីដំបូលលំនៅដ្ឋានជាច្រើនត្រូវប៉ើង របើក ហើយរថយន្តជាច្រើនគ្រឿងក្រឡាប់។ 

 

សារព័ត៌មាន NHK រាយការណ៍ថា ខ្យល់កម្លាំងខ្លាំង បានបោកបក់លើទីក្រុងចំនួន៤របស់ខេត្តShizuoka រួមមានទីក្រុងYoshida និងទីក្រុង Makinohara។

 

អាជ្ញាធរទីក្រុង Makinohara  បានឱ្យដឹងថា មានមនុស្ស៣នាក់រងរបួសធ្ងន់ និង២០នាក់រងរបួសស្រាល គិតនៅត្រឹមម៉ោង៩និង៣០នាទីយប់ម៉ោងក្នុងតំបន់។ 

 

អាគារយ៉ាងតិច៤៣ខ្នង ត្រូវបំផ្លិចបំផ្លាញទាំងស្រុង ឬពាក់កណ្តាល ហើយអាគារ១៨៤ខ្នងផ្សេងទៀត ត្រូវបំផ្លាញនៅចំណែកខ្លះៗរបស់អាគារ ក្នុងទីក្រុងMakinnohara។ 

 

ព្យុះ Peipah បានថមថយកម្លាំងចុះទៅជាព្យុះត្រូពិចនៅត្រឹមម៉ោង៩យប់ម៉ោងក្នុងតំបន់នៅថ្ងៃសុក្រជិតឆ្នេរភាគខាងកើតប្រទេសជប៉ុន។ សារព័ត៌មានNHK រាយការណ៍។ 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025