ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ឱ្យមានការសម្របសម្រួលកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើងក្នុងកិច្ចការពិភពលោក និងតំបន់ ខណៈមេដឹកនាំនៃប្រទេសជិតខាងគ្នាដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះបានជួបប្រជុំគ្នាជាលើកដំបូងក្នុងរយៈពេលប្រាំមួយឆ្នាំមកនេះ។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV បានអបអរសាទរលោក ស៊ី ចំពោះការរៀបចំក្បួនព្យុហយាត្រាយោធាដ៏ធំ» ដោយជោគជ័យដែលបានបង្ហាញយ៉ាងខ្លាំងអំពីឋានៈរបស់ចិននៅលើឆាកអន្តរជាតិដ៏អស្ចារ្យនាពេលបច្ចុប្បន្ននេះ។ ទូរទស្សន៍ CCTV បាននិយាយថា លោក ស៊ី បានហៅប្រទេសទាំងពីរថា «អ្នកជិតខាងល្អ មិត្តល្អ និងសមមិត្តល្អដែលរួមជោគវាសនាតែមួយ»។
ជំនួបរបស់លោក ស៊ី ជាមួយលោក ជុងអ៊ុន នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមក្នុងក្បួនព្យុហយាត្រាយោធានៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ។ បុរសទាំងពីរនេះត្រូវបានគេឃើញដើរ និងនិយាយគ្នាជាមួយលោក ស៊ី នៅក្នុងព្រឹត្តិការណ៍ដ៏ធំដែលប្រទេសចិនបានប្រើដើម្បីបង្ហាញកម្លាំងសាច់ដុំរបស់ខ្លួន។ នេះគឺជាលើកទីមួយហើយដែលមេដឹកនាំទាំងបីនេះបានបង្ហាញខ្លួនជាមួយគ្នា និងជាការបង្ហាញអំពីការចូលរួមជាលើកដំបូងរបស់មេដឹកនាំកូរ៉េខាងជើងដ៏ឯកោនៅក្នុងព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់មួយនេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន