ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
ប្រសិនបើគ្មានអ្វីប្រែប្រួលទេ សភាប្រទេសថៃនឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃសុក្រនេះ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ សមាជិកសភានឹងត្រូវបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីពីររូបដោយមួយរូបគឺលោក ចៃកាសេម នីតិសិរី អាយុ៧៧ឆ្នាំដែលត្រូវបានតែងតាំងដោយគណបក្សភឿថៃ។
ចំណែកមួយរូបទៀតគឺលោក អានូទីន ឆានវីរ៉ាគុល ជាមេដឹកនាំគណបក្សភូមចៃថៃ និងជាមហាសេដ្ឋីថៃមួយរូបផងដែរ។ លោក អានូទីន ត្រូវបានគាំទ្រដោយគណបក្សប្រាឆាឈុនដែលជាបក្សប្រឆាំងមានសមាជិកសភាច្រើនជាងគេ។ គណបក្សប្រាឆាឈុនធ្លាប់បាននិយាយថា ពួកគេមិនចង់ឃើញគណបក្សភឿថៃវិលទៅដឹកនាំប្រទេសថៃវិញឡើយ។
ដោយឡែកពីនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជិះយន្តហោះឯកជនរបស់លោកចេញពីប្រទេសថៃទៅប្រទេសសិង្ហបុរី ប៉ុន្តែពេលកំពុងហោះហើរ យន្តហោះរបស់លោកក៏បានប្ដូរទិសដៅទៅកាន់ប្រទេសអារ៉ាប់រួមវិញកាលពីថ្ងៃព្រហស្បតិ៍។ មកដល់ពេលនេះ គេមិនបានដឹងអំពីមូលហេតុនៃការចាកចេញរបស់លោក ថាក់ស៊ីន នេះទេ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន