ថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ឆ្នាំ២០២៥
តួលេខប្រជាជនប៉ាលេស្ទីនស្លាប់ នៅតំបន់ហ្គាហ្សា បានកើនឡើងដល់៦៤៣០០នាក់ និងមានមនុស្ស១៦២,០០៥នាក់រងរបួស ចាប់តាំងពីកើតមានការប៉ះទង្គិចរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែលបានផ្ទុះឡើងនៅថ្ងៃ៧តុលាឆ្នាំ២០២៣។ យោងអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាឱ្យដឹងនៅថ្ងៃសុក្រ។
យោងរបាយការណ៍ ក្នុងពេល២៤ម៉ោងកន្លងទៅ ការវាយប្រហារពីសំណាក់យោធាអ៊ីស្រាអ៊ែល បានសម្លាប់មនុស្ស៦៩នាក់ នៅតំបន់ហ្គាហ្សា និង៤២២នាក់រងរបួស។
ចាប់តាំងពីអ៊ីស្រាអ៊ែល បានបញ្ចប់បទឈប់បាញ់ដែលមានរយៈពេល២ខែជាមួយក្រុមហាម៉ាស់ ហើយបានចាប់ផ្តើមការវាយប្រហារឡើងវិញលើតំបន់ហ្គាហ្សានៅថ្ងៃ១៨មីនាឆ្នាំនេះ គឺបានធ្វើឱ្យប្រជាជនប៉ាលេស្ទីន១១,៧៦៨នាក់នាក់ស្លាប់ និង៤៩,៩៦៤នាក់រងរបួស។
អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា បន្ថែមថា មនុស្ស៣នាក់ទៀតស្លាប់ដោយសារការអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភក្នុងរយៈពេល២៤ម៉ោងកន្លងមក បានធ្វើឱ្យតួលេខមនុស្សស្លាប់ដោយសារកង្វះស្បៀងអាហារ បានកើនឡើងដល់៣៧៦នាក់ រួមមានកុមារ១៣៤នាក់។
ប្រែសម្រួល៖ណាវ័ន្ត