ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥

Ganzberg Laugh Lounge ថ្ងៃសៅរ៍ស្អែកនេះ មានឈុតឆាកពិសេសទស្សនិកជនមិនគួរមើលរំលង!

០៥ កញ្ញា ២០២៥ | កម្សាន្ដ

 

កម្មវិធីកំពុងល្បីឈ្មេាះ Ganzberg Laugh Lounge របស់ស្ថានីយទូរទស្សន៍ PNN នាយប់ថ្ងៃសៅរ៍ទី៦ ខែកញ្ញា ឆ្នាំ២០២៥  នឹងធ្វើអោយទស្សនិកជនផ្ទុះសំណើចទៀតហើយពីវត្តមានតារាល្បីៗ។

 

 

 

Ganzberg Laugh Lounge ដែលជាកម្មវិធីល្បីឈ្មេាះ និងកំពុងពេញនិយមពីសំណាក់ទស្សនិកជន បានវិលត្រឡប់មកជាថ្មីហើយដោយ នៅសប្តាហ៍នេះ ទស្សនិកជនកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា ព្រោះជាវគ្គក្តៅគគុក ព្រោះតែតាគ្រឿន បានលង់ស្រឡាញ់កូនស្រីមីងតុ ដែលគ្រប់គ្នាល្បីថាកំពូលឆ្នាស់ក្នុងភូមិ។ 

 


ការតាមស្រឡាញ់កូនស្រីមីងតុ មិនខុសពីបង្ខំខ្លួនឯងអោយលោតចូលក្នុងរណ្តៅភ្លើងឡើយ ប៉ុន្តែតាគ្រឿននៅតែមិនចុះចាញ់ ដោយមានទាំងការចំណាយប្រាក់ថែមទៀតផង ដើម្បីជួលអោយអ្នកជិតខាងធ្វើយ៉ាងណាយកលេខទូរស័ព្ទពីជីហ្ស័ងដែលជាកូនស្រីមីងតុអោយបាន។

 

 

យុទ្ធនាការតាមញ៉ែកូនស្រីមីងតុ ក៏មានការជួយជ្រោមជ្រែងពីអ្នកនៅជុំវិញដែរ រហូតដល់មានអ្នកខ្លះអុចធូបបន់ស្រន់ ដើម្បីអោយខាងស្រីទន់ចិត្តស្រឡាញ់នាយគ្រឿនវិញ! អ្នកខ្លះក៏ខំស្វែងរកហ្វេសប៊ុក និងធ្វើយ៉ាងណាដើម្បីទាក់ទងទៅកូនស្រីមីងតុអោយទាល់តែបាន។ 

 

 


បើទោះជាជួបនូវបញ្ហាលំបាកយ៉ាងណាក្តី ក៏តាគ្រឿនមិនព្រមចុះចាញ់ដែរ គឺតស៊ូ ព្យាយាមដោយមិនរុញរានោះទេ។ តើតាគ្រឿននឹងត្រូវជួបរឿងរ៉ាវអ្វីខ្លះ ក្នុងអំឡុងយុទ្ធនាការតាមញ៉ែកូនស្រីមីងតុ? តើមីងតុមានផែនការអ្វីដើម្បីទប់ទល់ជាមួយនឹងតាគ្រឿន? 

 

 

កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី « GANZBERG LAUGH LOUNGE » នឹងចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា  ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ រហូតដល់ម៉ោង ១០យប់ នៅលើកញ្ចក់ទូរទស្សន៍ PNN និងតាមរយៈហ្វេសបុកផេក GANZBERG SNOW និង ផេក Laugh Lounge ៕

 

 

អត្ថបទ និងរូបភាព៖ PNN 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025