ថ្ងៃពុធ ទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ជោគជ័យសិក្ខាសាលាហុងស៊ុយអន្តរជាតិ ឡុង ណាលី បង្ហើបពីគម្រោងធំឆ្នាំ ២០២៥ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ

១៣ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

គ្រូហុងស៊ុយល្បីឈ្មោះ ឡុង ណាលី បានត្រឡប់មកដល់ប្រទេស កម្ពុជា វិញហើយបន្ទាប់ពីចូលរួមសិក្ខាសាលាហុងស៊ុយអន្តរជាតិឆ្នាំ ២០២៤លំដាប់ពិភពលោកនៅ ហុងកុង ដែលមាន ៣២ ប្រទេសចូលរួម ។ ជាមួយគ្នានោះអ្នកគ្រូ ណាលី ក៏បានបង្ហើបប្រាប់ពីគម្រោងនិងផែនការដ៏ធំនៅក្នុងឆ្នាំ ២០២៥ ផងដែរ ។

 

 

ក្នុងដំណើរត្រឡប់មកកាន់ប្រទេស កម្ពជា វិញ អ្នកគ្រូហុងស៊ុយ ឡុង ណាលី ដែលជាប្រធានសមគមហុងស៊ុយអន្តរជាតិប្រចាំប្រទេស កម្ពុជា បានបង្ហាញពីភាពជោគជ័យនៅក្នុងការចូលរួមសិក្ខាសាលាហុងស៊ុយអន្តរជាតិ២០២៤លំដាប់ពិភពលោកនៅ ហុងកុង ដែលមាន ៣២ ប្រទេស ចូលរួម ទាំង អាស៊ី និង អឺរ៉ុប ។ ក្នុងនោះដែរ កម្ពុជា ត្រៀមខ្លួននឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រជុំហុងស៊ុយអន្តរជាតិក្នុងឆ្នាំ ២០២៥ ។ 

 


អ្នកគ្រូហុងស៊ុយ ឡុង ណាលី បានត្រឡប់មកប្រទេស កម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីចូលរួមកម្មវិធីសិក្ខាសាលាហុងស៊ុយអន្តរជាតិ ដោយបាននាំយកនូវជោគជ័យក៏ដូចជាបទពិសោធថ្មីៗជាច្រើនត្រឡប់មកកាន់ប្រទេសវិញ ។ 

 


ទន្ទឹមនិងការនាំភាពជោគជ័យត្រឡប់មកវិញនេះ អ្នកគ្រូហុងស៊ុយ ឡុង ណាលី ក៏បានបង្ហាញពីគម្រោងធំនៅក្នុងឆ្នាំ ២០២៥ ខាងមុខ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រជុំហុងស៊ុយអន្តរជាតិ ។  

 


ដោយសារមួយរយៈពេលចុងក្រោយនេះមានជនខិលខូលមួយចំនួនបានយកឈ្មោះអ្នកគ្រូហុងស៊ុយ ឡុង ណាលី ទៅរកស៊ីផ្សេងៗ អ្នកគ្រូក៏បានអំពាវនាវឱ្យបងប្អូនឈប់យល់ច្រឡំ ខាងក្រុមហ៊ុនរបស់អ្នកគ្រូពុំមានលក់វត្ថុមង្គល ឬ យន្តអ្វីនោះទេ បើជនខិលខូចទាំងនោះនៅតែប្រព្រឹត្តិរឿងទាំងនោះទៀត អ្នគ្រូនឹងធ្វើទៅតាមផ្លូវច្បាប់ហើយ ៕ 

 

 

 

 អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024