ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

រំភើបចិត្ត អួលដើមក ៥០ឆ្នាំក្នុងវិស័យសិល្បៈតារាជើងចាស់២រូបទើបមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍ធំក្នុងជីវិត 

២១ តុលា ២០២៤ | កម្សាន្ដ

 

រំភើបចិត្ត អួលដើមក ស្រក់ទឹកភ្នែក ៥០ឆ្នាំក្នុងជីវិតសិល្បៈ សិល្បករជើងចាស់ចំនួន ២ រូបនេះទើបតែមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍ធំក្នុងជីវិត ដែលព្រឹត្តិការណ៍នេះនឹងរៀបចំឡើងក្នុងខេត្ត សៀមរាប ចុងខែនេះ។

 

 

ស្រណោះណាស់ សិល្បករជើងចាស់២រូបដែលបានបំរើវិស័យសិល្បៈ៥០ឆ្នាំក្នុងជីវិត ទើបតែមានឱកាសបានចូលរួមព្រឹត្តិការណ៍ធំដែលត្រៀមនឹងរៀបចំឡើងនៅក្នុងថ្ងៃទី ២៩ និង ៣០ តុលា ឆ្នាំ២០២៤ខាងមុខនេះនៅលើកទឹកដី អង្គរវត្ត ដែលជាតំបន់ដ៏មានសក្តានុពលទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ។

 

 

នៅសល់តែមួយសប្តាហ៍ទៀតព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » លើកទី ២ ក្នុងទឹកដីអង្គរនឹងឈានចូលមកដល់ហើយ ដោយសិល្បករសិល្បការិនីជាង៥០០នាក់បានត្រៀមខ្លួនរួចរាល់សម្រាប់សម្តែងក្នុងក្បូនដង្ហែព្រះមហាក្សត្រអណាចក្រអង្គរ ។

 

 

ជាក់ស្តែងកាលពីថ្ងៃទី ២០ ខែ តុលាកន្លងមកនេះ សិល្បករសិល្បការិនីជាច្រើនបាននាំគ្នាហាត់សមដើម្បីត្រៀមសម្តែងនៅក្នុងព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា »  ។ ថ្វីដ្បិតតែជាការហាត់សមប៉ុន្តែសិល្បករសិល្បការិនីទាំងអស់ពិតជាយកចិត្តទុកដាក់ហាត់រៀនបានយ៉ាងល្អជាមួយអ្នកគ្រូលោកគ្រូជំនាញៗ ដោយរំពឹងថាថ្ងៃសម្តែងមកដល់នឹងការតែអស្ចារ្យជាងនេះទៅទៀត ។

 

 

ជួបជាមួយសិល្បករសិល្បការិនីជើងចាស់ ២ រូបដែលបានចូលរួមហាត់សមដើម្បីត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » បានសម្តែងនូវការត្រេអរ លាយឡំនិងទឹកភ្នែកនៅពេលដែលបានចូលរួមក្នុងព្រឹត្តិការណ៍ធំបែបនេះ ពីព្រោះនេះជាលើកបំបូងហើយដែលពួកគាត់បានចូលរួមក្នុង ព្រឹត្តិការណ៍ធំបែបនេះ ។ 

 


គួរបញ្ជាក់ផងដែរថា ទស្សនីយ៍ភាពនៃក្បួនដង្ហែព្រះមហាក្សត្រសម័យអង្គរ នឹងមានវត្តមានសិល្បករសិល្បការិនីជាង ៥០០ នាក់ចូលរួមក្នុងមហាព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា» នៅថ្ងៃទី ២៩-៣០ តុលា នៅលើទឹកដីអង្គរ ។

 

 

ព្រឹត្តិការណ៍ដ៏កម្រនេះក៏មានការតាំងពិព័រណ៌ម្ហូបអាហារ វត្ថុសិល្បៈនៃស្នាដៃខ្មែរ និងការច្រៀងរាំកម្សាន្ត ល្បែងប្រជាប្រិយ និង ការបង្ហាញសម្លៀកបំពាក់ប្រពៃណី ខ្មែរ ជាដើម... ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឱ្យមកទស្សនាខេតសៀមរាប ។ សិល្បករសិល្បការិនីទាំងអស់បានអំពាវនាវឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលរួមព្រឹត្តិការណ៍នេះឱ្យបានច្រើន ៕  

 

 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024