ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

នៅតែអេម! ឌីជេ ក្ដឹប បង្ហាញខ្លួននៅ Rapper Fighter យប់មិញធ្វើអោយមហាជន និង Coach ក្មេងៗទាំង៥រូប ភ្ញាក់ផ្អើលគ្រប់ៗ

១៤ តុលា ២០២៤ | កម្សាន្ដ

 

ឌីជេ ក្ដឹប ដែលគេចាត់ទុកថាជាតារារ៉េបជើងចាស់ល្បីឈ្មេាះម្នាក់ នាយប់មិញនេះបានធ្វើអោយមហាជន និង Coach ក្មេងៗទាំង៥រូបភ្ញាក់ផ្អើលគ្រប់ៗ ពីការចូលរួមប្រកួត Rapper Fighter នៅលើកញ្ចក់ទូរទស្សន៍ PNN។

 


មហាជន និង Coach ក្មេងៗទាំង៥រូប មានដូចជា កៅ ពន្លឺ ជា សុជាតិ វុទ្ធា Ruthko , និង King Chi បង្ហាញការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់ៗគ្នា ពីវត្តមានឌីជេ ក្ដឹប ដែលគេចាត់ទុកថា ជាអ្នករ៉េប ជើងចាស់ល្បីឈ្មេាះម្នាក់នៅក្នុងកម្មវិធី Rapper Fighter ដែលបានចាក់ផ្សាយលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ PNN ។

 

 

ដំបូងឡើងគេស្មានតែតារារ៉េបធ្លាប់មានឈ្មេាះល្បីរូបនេះ ចូលរួមប្រកួតប្រជែងជាមួយអ្នករ៉េបក្មេងៗ ដើម្បីយកប្រាក់រង្វាន់ធំ តែតាមពិតវត្តមានឌីជេ រូបនេះក្នុងនាមជា ភ្ញៀវពិសេសរបស់ កម្មវិធីតែប៉ុណ្ណេាះ។

 


ទេាះជាបែបនេះក្ដីការបកស្រាយបទ” សុរា” ដែលបួល្បីល្បាញខ្លាំងរបស់តារារ៉េបរូបនេះ នៅតែទាក់ទាញ និងទទួលបានការគាំទ្រខ្លាំងដដែលក្នុងចំណោម មហាជន។ ជាពិសេស Coach ទាំង៥ តែម្ដង ដែលនៅតែភ្ញាក់ផ្អើលពីសមត្ថភាពរ៉េបរបស់ ឌីជេ ក្ដឹប ។

 


ងាកទៅបេក្ខភាពដែលបានបង្ហាញខ្លួនយប់មិញនេះ ក៏ធ្វើអោយមហាជន និង Coach ទាំង៥ ភ្ញាក់ផ្អើលដូចគ្នា ដោយមានបេក្ខជនជាច្រើនពិតជាធ្វើអោយពួកគេកោតសរសើរពីទឹកដមសំនៀងរ៉េប ពោរពេញដោយសមត្ថភាព និងការជឿជាក់។

 


ការប្រកួតវគ្គ 5TART FIGHT សប្តាហ៍ទី១ មិនត្រឹមតែធ្វើអោយមហាជន Coach ទាំង៥ ភ្ញាក់ផ្អើលគ្រប់គ្នាប៉ុណ្ណេាះទេ កម្មវិធីប្រឡងរ៉េបដ៏ធំមិនធ្លាប់មាននៅ PNN នេះ កំពុងធ្វើអោយចាប់អារម្មណ៍ខ្លាំងថែមទៀត ខណៈកម្មវិធីទើបតែដំណើរផ្សាយលលកដំបូង។កម្មវិធី Rapper Fighter នេះកំពុងរួមចំណេក និងត្រួសត្រាយផ្លូវដ៏សំខាន់ ដែលជំរុញ និងលើកកម្ពស់វិស័យរ៉េបនៅ កម្ពុជា កាន់តែរីកចម្រើនទៅមុខទៀតយ៉ាងឆាប់រហ័ស។

 


កុំភ្លេចរង់ចាំទស្សនា កម្មវិធីប្រឡងចម្រៀងរ៉េបធំបផុតប្រចាំឆ្នាំ RAPPER FIGHTER ចាក់ផ្សាយចាប់ពីម៉ោង ៨ ដល់ ម៉ោង ១០យប់ រៀងរាល់ថ្ងៃអាទិត្យ នៅលើកញ្ចក់ទូរទស្សន៍ PNN និងមានការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ RAPPER FIGHTER និងផេកស្រាបៀរ GANZBERG៕

 

 

 


អត្ថបទ និងរូបភាព ៖ PNN 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024