ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

លោក Xi ប្រាប់ Putin៖ពិភពលោកវឹកវរប៉ុន្តែមិត្តភាពជាមួយរុស្ស៊ីនឹងឋិតថេរ

 

 

លោកXi Jinping ប្រធានាធិបតីចិន បានប្រាប់ទៅលោកVladimir Putin ប្រធានាធិបតីរុស្ស៊ី ថា ស្ថានភាពអន្តរជាតិស្ថិតនៅក្នុងភាពវឹកវរ ប៉ុន្តែភាពជាដៃគូយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង ជាមួយទីក្រុងម៉ូស្គូ គឺជាកម្លាំងសម្រាប់ស្ថិរភាព ខណៈមានការប្រែប្រួលខ្លាំងបំផុតទើបតែបានឃើញក្នុងពេលមួយ​សតវត្ស​។ 


លោកXi និងលោកPutin កាលពីខែឧសភា បានសន្យាថានឹងបង្កើតសករាជថ្មីនៃភាពជាដៃគូររវាងប្រទេសទាំងពីរដែលប្រទេសទាំង២នេះ, ជាគូប្រជែងដ៏មានឥទ្ធិពលបំផុតរបស់សហរដ្ឋអាមេរិក។ 

 

«បច្ចុប្បន្ន, ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តុរជាច្រើនមិនធ្លាប់ឃើញក្នុងពេល១០០ឆ្នាំ , ស្ថានភាពអន្តរជាតិរមួលចូលគ្នាក្នុងភាពចលាចលវឹកវរ»។ លោកXi ថ្លែងប្រាប់លោកPutin នៅទីក្រុងKazan ប្រទេសរុស្ស៊ីក្នុងពេលបើកកិច្ចប្រជុំកំពូលBRICS។ 
 

«ប៉ុន្តែខ្ញុំជឿជាក់យ៉ាងខ្លាំងថា មិត្តភាពរវាងប្រទេសចិន និងរុស្ស៊ីនឹងបន្តទៅមុខជាច្រើនជំនាន់ ហើយការទទួលខុសត្រូវខ្លាំងបំផុតរវាងប្រទេសទាំងពីរចំពោះប្រជាជនរបស់គេនឹងមិនផ្លាស់ប្តូរ»។ លោកប្រធានាធិបតីចិនXiបន្ថែម។

 

 

 

ប្រែសម្រួល៖ណាំវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024