ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

រដ្ឋសភាវៀតណាមជ្រើសរើសឧត្តមសេនីយកងទ័ពកាន់តំណែងប្រធានាធិបតី

 

 

សភាវៀតណាម បានបោះឆ្នោតកាលពីថ្ងៃចន្ទ(២១តុលា)ជ្រើសយកឧត្តមសេនីយ៍ Luong Cuong ជាប្រធានាធិបតីថ្មី នៃប្រទេសវៀតណាម។ នេះជាចំណាត់ការរំពឹងទុកយ៉ាងទូលំទូលាយដែលសង្ឃឹមថានឹងធ្វើឱ្យមានស្ថិរភាពនៅក្នុងនយោបាយប្រទេសវៀតណាម ក្រោយដំណាក់កាលដ៏ចលាចលនៃការចាកចេញ និងរុះរើគណៈរដ្ឋមន្ត្រី។

 

លោក Cuong អាយុ ៦៧ ឆ្នាំ បានចូលកាន់តំណែងនេះបន្តពីលោក To Lam។

 

អតីតប្រធានាធិបតិវៀតណាមបញ្ចប់អណត្តិត្រឹមថ្ងៃ២១តុលា២០២៤, លោក To Lam ត្រូវបានជ្រើសរើសជាប្រធានាធិបតីវៀតណាមដែលជាប្រទេសកំម្មុយនីស្តកាន់អំណាចដោយគណបក្សតែមួយ កាលពីខែឧសភានិងបន្ទាប់មកកាន់តំណែងប្រធានបក្សដែលជាមុខងារមានអំណាចបំផុត ក្រោយការស្លាប់របស់លោក Nguyen Phu Trongនៅខែកក្កដា។ 

 

លោក Cuong ត្រូវបានជ្រើសរើសដោយសម្លេងគាំទ្រពីសមាជិកសភា៤៤០នាក់ ដែលចូលប្រជុំសភានៅថ្ងៃច័ន្ទ។

 

មុនពេលបោះឆ្នោត, លោក Cuong បានកាន់តំណែងសំខាន់មួយនៅក្នុងលេខាធិការដ្ឋាននៃបក្សកុម្មុយនិស្ត ដែលធ្វើឱ្យលោកក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតលំដាប់ទី៥ របស់ប្រទេសវៀតណាម បន្ទាប់ពីប្រធានបក្ស, ប្រធានាធិបតី,នាយករដ្ឋមន្ត្រី​ និងប្រធានសភា។

 

លោក Cuong  ក៏ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ដែលជាស្ថាប័នធំក្នុងការធ្វើសេចក្តីសម្រេចផ្សេងៗរបស់បក្សកំម្មុយនីស្តវៀតណាម។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024