ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

គណៈកម្មាការបោះឆ្នោតថៃចាប់ផ្តើមស៊ើបអង្កេតគណបក្សកាន់អំណាចភឿថៃ

គណៈកម្មាការបោះឆ្នោតរបស់ប្រទេសថៃ នឹងបើកការស៊ើបអង្កេតលើគណបក្សកាន់អំណាចភឿថៃ ដែលអាចឈានទៅរកការរំលាយគណបក្សកាន់អំណាចមួយនេះ។ យោងតាមបណ្តាសារព័ត៌មានរបស់ប្រទេសថៃរាយការណ៍ឱ្យដឹងនៅថ្ងៃសុក្រ។

 

 

 

 

គណៈកម្មាការបោះឆ្នោត បានបង្កើតគណៈកម្មាធិការដើម្បីពិនិត្យមើលបណ្តឹងប្រឆាំងគណបក្សដែលអះអាងថា គណបក្សមួយនេះបានអនុញាតិឱ្យលោក Thaksin Shinawatraអតីតនាយករដ្ឋមន្ត្រីថៃ មានឥទ្ធិពល ឬដឹកនាំសកម្មភាពគណបក្ស។ យោងសារព័ត៌មានថៃដកស្រង់ប្រភពដែលមិនបង្ហាញអត្តសញ្ញាណ។ 

 

ការស៊ើបអង្កេតលើគណបក្សភឿថៃ បានកើតឡើង នៅប៉ុន្មានខែក្រោយបន្ទាប់ពីគណបក្សឆ្ពោះទៅមុខ(Move Forward)ដែលជាអតីតគណបក្សប្រឆាំងដ៏ធំរបស់ប្រទេសថៃជាគណបក្សដែលបានឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន ត្រូវរំលាយក្រោមសាលក្រមតុលាការធម្មនុញ្ញថៃ នៅខែសីហា ក្រោយពីគណៈកម្មាការបោះឆ្នោតបើកការស៊ើបអង្កេត។ 

 

លោកThaksin  វិលត្រលប់ចូលប្រទេសថៃវិញកាលពីឆ្នាំមុន ជាការវិលត្រលប់ចូលប្រទេសកំណើតក្រោយរស់នៅភៀសខ្លួនក្រៅប្រទេសអស់១៥ឆ្នាំ ជាថ្ងៃតែមួយដែលសម្ព័ន្ធនយោបាយរបស់លោកគឺលោក Srettha Thavisin ក្លាយជានាយករដ្ឋមន្ត្រីថៃ។ 

 

នៅខែសីហា លោកស្រី  Paetongtarn Shinawatra កូនស្រីលោក Thaksin អាយុ៣៨ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រី ក្រោយតុលាការធម្មនុញ្ញថៃ ដកលោកSrettha ចេញពីតំណែង។ 

 

 

 

 

តាមច្បាប់ប្រទេសថៃ បណ្តាគណបក្សទាំងឡាយ មិនអាចឱ្យអ្នកពីខាងក្រៅមានឥទ្ធិពលលើ។ ប្រសិនបើការស៊ើបអង្កេតរកឃើញថាមានកំហុស។ បណ្តឹងនឹងត្រូវបញ្ជូនទៅតុលាការធម្មនុញ្ញាដើម្បីពិចារណាសម្រេច។ 

 

លោក Sawang Boonmee អគ្គលេខាធិការគណៈកម្មាការបោះឆ្នោត មិនមានការឆ្លើយតបណាមួយចំពោះការសុំអត្ថាធិប្បាយលើបញ្ហានេះ។ 
 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024