ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥
ស្ងាត់រឿងរៀបការតារាសម្តែង និងជាពិធីកររូបសង្ហា ពៅ ពិសិដ្ឋ បែរជាមានសំណាងត្រូវបានផលិតកម្មនៅក្រៅប្រទេសចែចូវដើម្បីទទួលការងារធំ ។ តារាសម្តែងលោក ពៅ ពិសិដ្ឋ កំពុងសំងំពង្រឹងសមត្ថភាពខ្លួនបន្ថែម បន្ទាប់ពីផលិតកម្មធំមួយនៅក្រៅប្រទេសទាក់ទងហៅថតភាពយន្តខ្នាតធំលំដាប់អន្តរជាតិ ។
បើតាមគម្រោងការងារដែលតារាសម្តែងរូបនេះ ត្រៀមនឹងទទួលធ្វើនោះ នឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៥ ខាងមុខ។ ដោយសារតែពេលនេះស្ថិតក្នុងដំណាក់កាលចចារពីរឿងការងារនិងផ្តល់តម្លៃខ្លួន តែទោះជាយ៉ាងណាលោក បានបង្ហើបប្រាប់ថា ការងារនោះនឹងដំណើរការរលូន បន្ទាប់ពីបានជួបជជែកគ្នារួច ។
ដើម្បីពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង លោក ពៅ ពិសិដ្ឋ ក៏បានព្យាយាមហ្វឹតហាត់ និងលួចសិក្សាពីរៀបច្បងដើម្បីទទួលបានបទពិសោធថ្មីសម្រាប់ខ្លួនក្នុងវិស័យសម្តែងនេះ ។
លោក ពៅ ពិសិដ្ឋ បានចាប់អាជីពសិល្បៈដំបូងតាមរយៈការច្រៀង ប៉ុន្តែដោយសារការជួយជ្រោមជ្រែងពីបងស្រីគឺកញ្ញា ពៅ លីដា បានធ្វើឱ្យលោកក្លាយទៅជាតារាសម្តែងដូចសព្វថ្ងៃនេះ ។
ក្រៅពីអាជីពទាំងពីរនេះលោកក៏ជាពិធីករមួយរូបផងដែរនៅក្នុងស្ថានីយ៍ទូរទស្សន៍ក៏ដូចជានៅតាមការប្រគំតន្រ្តី និងពិធីមង្គលការនានា...។ ដោយសារចង់សន្សំលុយនៅក្នុងអាជីពសិល្បៈឱ្យបានច្រើនលោកមិនទាន់គិតគូពីរឿងគ្រួសារនៅឡើយទេ បើទោះបីជាឆ្នាំនេះលោកមានវ័យជាង ៣០ ឆ្នាំក្តី ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច