ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

ផ្អាកសិល្បៈជាង ៣ឆ្នាំព្រេាះតែម្ដាយ បញ្ញា សិទ្ធ ប្រកាសវិលចូលវិញ និងត្រៀមធ្វើរឿងធំៗជាច្រើន

១៧ កញ្ញា ២០២៤ | កម្សាន្ដ

 

ក្រោយបាត់មុខពីសិល្បៈប្រមាណជិត ៣ឆ្នាំ ពេលនេះ ពិធីករ និងជាតារាសម្តែង លោក បញ្ញា សិទ្ធ ប្រកាសវិលត្រឡប់ចូលវិស័យសិល្បៈវិញហើយ។ពិធីករ និងជាតារាសម្តែង លោក បញ្ញា សិទ្ធ បានប្រកាសវិលចូលសិល្បៈឡើងវិញហើយ ក្រោយផ្អាកជាង ៣ឆ្នាំដើម្បីមើលថែជំងឺម្ដាយ។ ការបញ្ជាក់បែបនេះក្នុងពិធីខួបកំណើត ៣៥ឆ្នាំរបស់ខ្លួនដែលមាបមិត្តសិល្បករ សិល្បការិនីជាច្រើនបានចូលរួម។

 

 

 

 

បញ្ញា សិទ្ធ បាននិយាយថា លោកចង់ឆ្លៀតឱកាសនេះជាការជួបជុំគ្នានេះចង់ប្រកាសឱ្យគ្រប់ដឹងពីការវិលត្រឡប់ចូលវិស័យសិល្បៈវិញ ក្រោយផ្អាកការងារសិល្បៈមួយរយៈដោយសារត្រូវមើលថែទាំជំងឺរបស់អ្នកម្តាយ។
 

 

 

 


 
ពិធីកររូបសង្ហា បញ្ញា សិទ្ធ បានបង្ហាញក្តីនឹករលឹកដល់មិត្តភ័ក្តអ្នកសិល្បៈ និងទស្សនិកជនអ្នកគាំទ្រផងដែរ។ សព្វថ្ងៃលោកបានចាប់ផ្តើមធ្វើការងារសិល្បៈវិញបណ្តើរៗ ហើយឆាប់ៗក៏មានគម្រោងការងារសិល្បៈថ្មីៗត្រៀមបង្ហាញទៅទស្សនិកជនផងដែរ។ក្នុងវ័យ៣៥ឆ្នាំ តារារូបនេះ មានបំណងប្រាថ្នាតែមួយគត់ គឺសូមឱ្យអ្នកម្តាយមានសុខភាពល្អ ជាម្លប់ដ៏កូនចៅទាំងអស់គ្នា៕


 
 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024