ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

 កែវ ពេជ្រពិសី នឹងចេញទៅរស់នៅ កាណាដា តាមស្វាមីក្រោយកូនៗធ្វើរឿងទាំងនេះបាន !

១២ កញ្ញា ២០២៤ | កម្សាន្ដ

 

 

រួមរស់ជាមួយស្វាមីអស់ពេលជាង ៤ ឆ្នាំតារាសម្តែង កែវ ពេជ្រពិសី នៅពុំទាន់ចេញទៅរស់នៅតាមស្វាមីនៅ កាណាដា ព្រោះតែកត្តាកូនៗ ចុងក្រោយស្រាប់តែនាងប្រកាសវិលចូលសិល្បៈវិញដើម្បីសាងកេរ្តិ៍ឈ្មោះ ។ 

 

 

ទន្ទឹមនិងការប្រកាសវិលចូលសិល្បៈវិញ តារាសម្តែង កែវ ពេជ្រពិសី បានបង្ហើបប្រាប់ថា នាងនឹងចេញទៅរស់នៅប្រទេស កាណដា តាមស្វាមីនៅពេលដែលកូនប្រុសរបស់ខ្លួនមានវ័យ ៥ ឆ្នាំ ។ 

 

 

ច្រើនឆ្នាំមកហើយដែលតារាសម្តែងរូបនេះ បានប្រកាសវិលចូលសិល្បៈវិញ ប៉ុន្តែមកទល់ពេលនេះពុំទាន់ឃើញស្នាដៃនាងណាមួយនៅក្នុងវិស័យសម្តែងឡើយ ជួបជាមួយនាងកាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា មិនមានផលិតករណាហៅនាងថតសោះ ដូច្នេះហើយទើបមិនមានវត្តមាននាងនៅក្នុងភាពយន្តណាមួយ ។

 


តារាសម្តែងធ្លាប់មានឈ្មោះល្បីខាងលើ បានភ្ជាប់ពាក្យនិងរួមរស់ជាស្វាមីដែលជាជនជាតិ ខ្មែរ រស់នៅប្រទេស  កាណាដា ជាង ៤ឆ្នាំមកហើយដោយទទួលបានចំណងដៃកូនប្រុសម្នាក់ដែលមានវ័យជាង ៣ ឆ្នាំ។

 

 

ប៉ុន្តែអ្វីដែលជាចម្ងល់នោះគឺនាងពុំព្រមចេញទៅរស់នៅតាមស្វាមីនៅប្រទេស កាណាដា ឡើយ ផ្ទុយទៅវិញនាងបែរជាបើកមុខរបររកស៊ីបន្ថែមនៅក្នុងស្រុក ខ្មែរ ទៅវិញ ។ចំពោះរឿងនេះអ្នកនាង បានប្រាប់ថា ការពិតនាងមានគម្រោងនឹងចេញទៅប្រទេស កាណាដា ដែរ ប៉ុន្តែដោយសារចង់រកប្រាក់ចំណូលទុកឱ្យបានច្រើនសិន ចាំចេញទៅរស់នៅទីនោះ ។ 

 

 

តារាសម្តែង កែវ ពេជ្រពិសី ទុកចិត្តខ្លាំងលើកស្វាមីរបស់ខ្លួន ទោះជាត្រូវរស់នឆ្លងប្រទេសឆ្ងាយពីគ្នាក្តី កែវ ពេជ្រពិសី បាននិយាយថា នាងមិនខ្លាចស្វាមីខ្លួនក្បត់ចិត្តឡើយ ពីព្រោះស្វាមីនាងបានផ្តល់គ្រប់បែបយ៉ាងដល់រូបនាង ទាំងទំនុកចិត្ត ការទំនុកបំរុង និងផ្តល់ភាពកក់ក្តៅចំពោះគ្រួសារ ។

 

 

មួយឆ្នាំ យើងជួបគ្នាតែម្តង ឬពីរដងក្តី តែជីវិតគ្រួសារយើងពោរពេញដោយសុភមង្គល ។ ឆាប់ៗខាងមុខនេះនាងមានគម្រោងនឹងយកកូនទី ២ ជាបន្តទៀត ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ។ នាងសង្ឃឹមថាបើមានកូនទី ២ គឺជាកូនស្រី ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024