ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១២កញ្ញានេះ។ ក្នុងពិធីសម្ពោធនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គម្រោងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ គឺអាចធ្វើឲ្យកំពងផែរបស់កម្ពុជា អាចប្រកួតប្រជែងជាកំពង់ផែនានា ក្នុងពិភពលោក ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យឡូជីកស្ទីក នឹងធ្វើឲ្យប្រទេសកម្ពុ ជាសក្តានុពល និងមានលំនឹងសេដ្ឋកិច្ច។
រាយការណ៍៖ សន រដ្ឋា រូបភាព៖ ញិល សុជា