ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ HFC ប្រកាសបើកដំណើរការជាផ្លូវការ

៣១ កក្កដា ២០២៤ | សេដ្ឋកិច្ច

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ HFC Cambodia ប្រកាសបើកដំណើរការជាផ្លូវការ ដោយមានដៃគូជាគ្រឹះស្ថានហិរញ្ញវត្ថុមកពី តៃវ៉ាន់ គឺ HOTAI Finance ក្នុងការផ្តល់សេវាកម្មជូនអតិថិជន ជាមួយនឹងមធ្យោបាយ ឬធនធាន សម្រាប់គ្រប់គ្រងប្រភពហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព។ នាឱកាសពិធីលាងសាយភោជន៍ អបអរសាទរការបើកដំណើរការជាផ្លូវការនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ HFC Cambodia អ្នកឧកញ៉ា លី សុភ័ក្ត ដែលជាប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងថា «ការវិវឌ្ឍថ្មីនៃអាជីវកម្មរបស់យើងពី គ្រឹះស្ថានហិរញ្ញវត្ថុ លី ហួរ លីស៊ីង ភីអិលស៊ី មកជា គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក មិនត្រឹមតែជាផ្នែកមួយជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់នូវ ឱកាសការងារសម្រាប់ប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបានជួយលើកកម្ពស់ជីវភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយបានបំពេញតម្រូវការយានយន្តក្នុងក្តីស្រមៃរបស់ខ្លួនផងដែរ។» 

 

 


លោក លីវ យ័នសឹង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HOTAI Finance បានគូសរំលេចដែរថា នៅពេលអនាគតខាងមុខ គ្រឹះស្ថាន HFC Cambodia នឹងបន្តស្វែងយល់ ធ្វើការស្រាវជ្រាវស៊ីជម្រៅពី ទីផ្សាររថយន្ត ម៉ូតូ និងយានជំនិះផ្សេងទៀត រៀបចំផែនការផលិតផលកម្ចីខ្នាតតូច អភិវឌ្ឍយ៉ាងសកម្ម និងបន្តពង្រីកបន្ថែមផ្នែកទីផ្សារអាជីវកម្មថ្មីៗ ហើយលោកក៏បានប្រកាសនូវ ឆន្ទៈដ៏ក្លាហាន និងគោលដៅច្បាស់លាស់ ពោលគឺ ក្នុងរយៈពេល ៥ឆ្នាំ និងធ្វើឱ្យ HFC Cambodia ស្ថិតក្នុងទីផ្សារហិរញ្ញវត្ថុកំពូលទាំង ៣ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

 

 


សូមជម្រាបថា វាគឺជាទំព័រប្រវត្តិសាស្ត្រថ្មី ចំពោះការបើកដំណើរការជាផ្លូវការនៃ HFC Cambodia Microfinance PLC ជាមួយដៃគូដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ល្បីល្បាញមកពី តៃវ៉ាន់ គឺ HOTAI Finance ដោយនឹងធ្វើដំណើរជាមួយគ្នាប្រកបដោយភាពជឿជាក់ ដើម្បីពង្រីក និងពង្រឹងសក្តានុពលរបស់ HFC Cambodia Microfinance ក្នុងការផ្តល់សេវាកម្មជូនដល់ បុគ្គល និងក្រុមហ៊ុន សហគ្រាស អតិថិជន ជាមួយនឹងមធ្យោបាយ ឬធនធានសម្រាប់គ្រប់គ្រងប្រភពហិរញ្ញ វត្ថុរបស់ពួកគាត់ឱ្យមានប្រសិទ្ធភាព និងដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង និងបានជា ចំណែកដ៏សំខាន់មួយចូលរួមជាមួយរាជរដ្ឋាភិបាល ពន្លឿនការលើកស្ទួយសង្គម និងសេដ្ឋកិច្ចជាតិ៕

 

 

 

អត្ថបទ៖ PR រូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025