ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

IEA៖ ការវិនិយោគលើថាមពលបៃតង នឹងកើនឡើងដល់ ៣,៣ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២៥

០៦ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ថា IEA បានបង្ហាញថា ការកើនឡើងនៃការវិនិយោគលើថាមពលស្អាត ត្រូវបានគេរំពឹងថា នឹងឈានដល់កំណត់ត្រា ៣,៣ទ្រីលានដុល្លារអាម៉េរិក ក្នុងការវិនិយោគថាមពលសកលនៅឆ្នាំ ២០២៥នេះ ទោះបីជាមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃនេះដោយ សារព័ត៌មានអន្តរជាតិធំៗ។

 

 

ទីភ្នាក់ងារថាមពលអន្តរជាតិ បានបង្ហាញនៅក្នុងរបាយការណ៍វិនិយោគថាមពលសកលប្រចាំឆ្នាំរបស់ខ្លួនថា បច្ចេកវិទ្យាថាមពលស្អាត រួមទាំងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នុយក្លេអ៊ែរ និងការរក្សាទុកថាមពល រំពឹងនឹងទាក់ទាញការវិនិយោគចំនួន ២,២ទ្រីលានដុល្លារអាម៉េរិក ហើយការរំពឹងទុកសម្រាប់ ឥន្ធនៈហ្វូស៊ីល នឹងកើនលើសពីតួលេខនេះទ្វេដង។

 


នាយកប្រតិបត្តិរបស់ ទីភ្នាក់ងារថាមពលអន្តរជាតិ បានថ្លែងថា សេដ្ឋកិច្ច និងពាណិជ្ជកម្មដែលវិវត្តន៍យ៉ាងឆាប់រហ័ស មានន័យថា អ្នកវិនិយោគមួយចំនួន កំពុងទទួលយកវិធីសាស្រ្តរង់ចាំ និងមើលការអនុម័តគម្រោងថាមពលថ្មី ហើយមិនទាន់ឃើញពី ផលប៉ះពាល់សំខាន់ៗពី គម្រោងដែលមានស្រាប់នៅឡើយទេ។ថាមពលពន្លឺព្រះអាទិត្យ ត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកទទួលផលដ៏ធំបំផុត ជាមួយនឹង ការវិនិយោគនឹងឈានដល់ ៤៥០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ខណៈពេលដែលការចំណាយលើការរក្សាទុកថ្ម នឹងកើនឡើងដល់ប្រហែល ៦៦ពាន់លានដុល្លារ។

 


ថ្មរក្សាថាមពល ត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយ ដើម្បីកាត់បន្ថយភាពអន្តរកាលនៃគម្រោងថាមពលកកើតឡើងវិញ ដោយរក្សាទុកថាមពលក្នុងអំឡុងពេលការផ្គត់ផ្គង់ និងការបញ្ចេញថាមពលក្នុងអំឡុងពេលតម្រូវការខ្ពស់បំផុត ប៉ុន្តែការវិនិយោគលើបច្ចេកវិទ្យានេះ នៅយឺតយ៉ាវ ក្រោយថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។ជាចុងក្រោយ IEA ក៏បានព្រមានផងដែរថា ការវិនិយោគលើបណ្តាញអគ្គិសនីចំនួន ៤០០ពាន់លានដុល្លារក្នុងមួយឆ្នាំ គឺទាបជាងការចំណាយលើការផលិត និងដំណើរការអគ្គិសនី ដែលអាចបង្កហានិភ័យដល់សន្តិសុខអគ្គិសនី នាពេលខាងមុខ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025