ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

រយៈពេលត្រឹម ៥ ថ្ងៃ អាល់ប៊ុមថ្មី Stray Kids លក់ដាច់ជាង ២ លានបន្ទះ

២៤ កក្កដា ២០២៤ | កម្សាន្ដ

 

អាល់ប៊ុមថ្មីរបស់ក្រុមចម្រៀងខេប៉ុប Stray Kids មានចំណងជើង “ATE” អាចលក់ដាច់ជាង ២ លានបន្ទះដោយប្រើរយៈពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ។កាលពីថ្ងៃទី ១៩ ខែកក្កដា ក្រុមចម្រៀងខេប៉ុបកំពុងល្បីពីផលិតកម្ម JYP គឺ Stray Kids បានធ្វើការវិលត្រលប់មកវិញជាមួយមីនីអាល់ប៊ុមថ្មីមានចំណងជើងថា “ATE” (អេធីអ៊ី) និងបទចម្រៀងនាំមុខមានចំណងជើងថា “Chk Chk Boom” (ឈឹក ឈឹក ប៊ូម)។

 

 


រយៈពេលត្រឹមតែប្រាំថ្ងៃក្រោយមក គេហទំព័រ Hanteo Chart បានប្រកាសនៅថ្ងៃទី ២៤ ខែកក្កដានេះថា អាល់ប៊ុម "ATE" អាចលក់ដាច់សរុប ពីរលានពីរម៉ឺនប្រាំបីរយបន្ទះ (2,025,800)។

 

 


គួរបញ្ជាក់ថា “ATE” គឺជាអាល់ប៊ុមទីបួនជាប់ៗគ្នារបស់ Stray Kids ដែលអាចលក់បានច្រើនជាង ២ លានបន្ទះក្នុងសប្តាហ៍ដំបូងនៃការចេញផ្សាយ បន្ទាប់ពីអាល់ប៊ុម “MAXIDENT” (ម៉េកស៊ីដេន) អាល់ប៊ុម “★★★★★ (5-Star)” និងអាល់ប៊ុម “ROCK-STAR”។

 

 


ក្រឡេកទៅមើលវីដេអូចម្រៀងបទ “Chk Chk Boom” ដែលជាបទចម្រៀងនាំមុខក្នុងអាល់ប៊ុមថ្មីនេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ខណៈមានការចូលរួមសម្ដែងពីតារាសម្ដែងភាពយន្ត “Deadpool & Wolverine” (ឌេតភូល អេន វូលវើរីន) គឺតារាសម្ដែង Ryan Reynolds (រ៉ាយអិន រ៉េណុលស៍) និង Hugh Jackman (ហ្យូច ជេកមេន) ដោយក្នុងរយៈពេល ៥ ថ្ងៃ វីដេអូនេះមានអ្នកចូលទស្សនាជាង ៤៧ លានដងនៅលើយូធូប ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024