ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

RIIZE ជាប់លេខ១ ក្នុងបញ្ជីចំណាត់ថ្នាក់ក្រុមខេប៉ុបថ្មីប្រចាំខែកញ្ញា

០៥ កញ្ញា ២០២៤ | កម្សាន្ដ

 ចំណាត់ថ្នាក់ប្រជាប្រិយភាពក្រុមចម្រៀងខេប៉ុបជំនាន់ថ្មីសម្រាប់ខែកញ្ញាទើបតែត្រូវបានបង្ហាញដោយក្រុមចម្រៀងបុរស RIIZE ពីផលិតកម្ម SM Entertainment បានជាប់លេខ ១។

 

 


វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េទើបតែបញ្ចេញបញ្ជីចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះក្រុមចម្រៀងខេប៉ុបជំនាន់ថ្មីសម្រាប់ខែកញ្ញា ដោយផ្អែកលើការបូកសរុបទិន្នន័យផ្សេងៗចាប់តាំងពីសកម្មភាពអ្នកគាំទ្រ ការលេចមុខលើបណ្ដាញព័ត៌មាន និងទំនាក់ទំនងសាធារណៈ។ 

 

 


ក្នុងនោះចំណាត់ថ្នាក់កំពូលបានលើក្រុមចម្រៀង RIIZE (រ៉ាយស៍) ដែលទទួលបានសន្ទស្សន៍ពិន្ទុសរុប ១,៥ លាន ដោយក្នុងនោះប្រធានបទពាក់ព័ន្ធនឹងពួកគេដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់រយៈពេលមួយខែកន្លងទៅមានដូចជា កម្មវិធី BOSS RIIZE ការប្រគំតន្ត្រីនៅជប៉ុន និងការលក់អាល់ប៊ុម ស្របពេលដែលការបញ្ចេញមតិនានាពាក់ព័ន្ធនឹងពួកគេ មានមតិវិជ្ជមានជាង ៨៤ ភាគរយ។

 

 


ចំណែកឯចំណាត់ថ្នាក់លេខ ២ គឺបានលើ TWS ក្រុមចម្រៀងបុរសថ្មីរបស់ HYBE (ហែប) ជាមួយសន្ទស្សន៍ពិន្ទុសរុប ១,៣ លាន ខណៈកាលពីខែមុន ក្រុមចម្រៀងមួយនេះទើបតែប្រកាសឈ្មោះក្លឹបអ្នកគាំទ្ររបស់ពួកគេ មានឈ្មោះថា “42 (SAI)”។

 


ចំណាត់ថ្នាក់កំពូលទី៣ បានលើក្រុមចម្រៀងនារី KISS OF LIFE ជាមួយសន្ទស្សន៍ពិន្ទុសរុប ១ លាន ស្របពេលចំណាត់ថ្នាក់លេខ ៤ បានលើក្រុមនារី TripleS និងចំណាត់ថ្នាក់លេខ ៥ បានលើក្រុមចម្រៀងបុរស ZEROBASEONE ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024