ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

 Stray Kids នឹងច្រៀងចម្រៀងក្នុងភាពយន្តហូលីវូដ “Deapool & Wolverine”

១៨ កក្កដា ២០២៤ | កម្សាន្ដ

 


ក្រុមហ៊ុន Marvel Entertainment កាលពីថ្ងៃទី១៧ ខែកក្កដា បានបញ្ចេញបញ្ជីបទចម្រៀងសម្រាប់ភាពយន្តថ្មីរបស់ខ្លួន រឿង “Deadpool & Wolverine” (ឌេតភូល អេន វូលវើរីន) ដោយក្នុងនោះមានបទចម្រៀងមួយបទមានចំណងជើងថា “Slash” ត្រូវបានច្រៀងដោយក្រុមចម្រៀងប្រុសខេប៉ុប Stray Kids។

 

 


មែនទែនទៅ ក្រុមចម្រៀងពីផលិតកម្ម JYP Entertainment មួយនេះមានទំនាក់ទំនងច្រើនឆ្នាំមកហើយជាមួយភាពយន្ត “Deadpool” ក៏ដូចជាតារាសម្ដែង Ryan Reynolds (រ៉ាយអិន រ៉េណុលស៍) ដែលជាតួអង្គ Deadpool ផ្ទាល់។

 

 

 

ត្រលប់ទៅឆ្នាំ២០២១ នៅពេលដែល Stray Kids កំពុងប្រលងក្នុងកម្មវិធី Kingdom: Legendary War ពួកគេបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនខ្លាំងតាមរយៈការសម្ដែងនូវបទចម្រៀង “God’s Menu” របស់ពួកគេ លាយជាមួយបទរបស់ក្រុម Blackpink ខណៈសមាជិក Felix (ហ្វីលីក) បានបើកឆាកការសម្ដែងដោយតុបតែងខ្លួនជាតួអង្គ Deadpool។

 

 


តាំងពីនោះមក Reynolds (រ៉េណុលស៍) និងសមាជិក Stray Kids ក៏មានការComment ឆ្លើយឆ្លងគ្នាទៅវិញទៅមកនៅលើបណ្ដាញសង្គម។ នៅដើមខែកក្កដានេះដែរ តារាសម្ដែង Reynolds (រ៉េណុលស៍) ក៏បានបង្ហោះវីដេអូជាមួយសមាជិក Stray Kids ពីររូបគឺ Felix (ហ្វីលីក) និង Bang Chan (បាង ឆាន់) ខណៈដែលលោកបានមកផ្សព្វផ្សាយភាពយន្តថ្មីនេះនៅប្រទេសកូរ៉េខាងត្បូងជាមួយតារាសម្ដែង Hugh Jackman (ហ្យូច ជេកមេន)។

 

 

 

មិនតែប៉ុណ្ណោះ នៅក្នុង Caption លោកក៏បានជួយផ្សព្វផ្សាយបទចម្រៀងថ្មីរបស់ Stray Kids គឺបទ “Chk Chk Boom” (ឈឹក ឈឹក ប៊ូម) ដែលត្រៀមចេញជាមួយអាល់ប៊ុម “ATE” (អេធីអ៊ី) ក្នុងពេលឆាប់ៗនេះផងដែរ។ដោយឡែកភាពយន្ត “Deadpool & Wolverine” នឹងចាប់ផ្ដើមបញ្ចាំងជាអន្តរជាតិចាប់ពីថ្ងៃទី២៦ ខែកក្កដាខាងមុខនេះ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024