ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

 ទឺម រដ្ឋា និង អេដា សុខចិត្តបោះបង់ការងារដើម្បីធ្វើរឿងនេះចំពោះកូនៗ!

០៣ កក្កដា ២០២៤ | កម្សាន្ដ

 

 

តារាចម្រៀង អេដា និងតារាសម្តែងក៏ដូចជាតារាបង្ហាញម៉ូដ ទឹម រដ្ឋា បានសុខចិត្តផ្អាកការងារទុកមួយឡែកទោះជាទទួលបានប្រាក់ច្រើនបែបណាក្ដី ដើម្បីធ្វើរឿងនេះចំពោះកូនៗរបស់ពួកគេ  ។

 

 

ដើម្បីលើកម្ពស់ស្រ្តី ខ្មែរ ក្នុងការបំបៅកូនដោយទឹកដោះ ច្រើនជាងបំបៅកូនដោយទឹកដោះគោនោះ តារាស្រី ២ ដួងដូចជាតារាចម្រៀង អេដា និងតារាសម្តែង ទឹម រដ្ឋា   សុខចិត្តផ្អាកពីការងាររបស់ខ្លួន ដើម្បីទុកពេលវេលាបំបៅកូនដោយទឹកដោះ ដោយពួកគេជឿជាក់ថា ការបំបៅកូនដោយទឹកដោះពិតជាមានសារៈសំខាន់ណាស់ដល់កូនៗរបស់ពួកគេ ។

 

 

ថ្វីដ្បិតតែបច្ចុប្បន្ននេះ ស្រ្តី ខ្មែរ បានបំបៅកូនដោយទឹកដោះច្រើនជាងប្រើប្រាស់ម្សៅទឹកដោះគោ ក្តី ក៏នៅតែមានស្រ្តីមួយចំនួននៅជ្រើសរើសវិធីបំបៅកូនដោយទឹកដោះគោជំនួសដែរ ដោយសារកត្តាផ្សេងៗ ដូចជាអ្នកខ្លះរវល់និងការងារគ្មានពេលវេលាមើលថែកូន អ្នកខ្លះទៀតមានបញ្ហាសុខភាពជាដើម...។ ដោយឡែកសម្រាប់តារាស្រីល្បីឈ្មោះពីររូបដូចជាអ្នកនាង ទឹម រដ្ឋា និង តារាចម្រៀង អេដា ជាដើម អ្នកទាំងពីរសុខចិត្តផ្អាកកាងារសិល្បៈចោលមួយឡែក ដោជ្រើសរើសវិធីសាស្រ្ត បំបៅកូនដោយទឹកដោះ រហូតដល់កូនខ្លួនមានវ័យជិត ២ ឆ្នាំ ។

 

 

អ្នកនាង អេដា ដែលជាតារាចម្រៀង​ រ៉េប ល្បីឈ្មោះមួយរូបដែរនោះ ទោះបីជាមានស្វាមីជាជនជាតិបរទេស និងមានទ្រព្យសម្បត្តិហូរហៀ ប៉ុន្តែនាងនៅតែតាំងចិត្តបំបៅកូនដោយទឹកដោះ រហូតមកដល់សព្វថ្ងៃនេះ ។ដោយឡែកអ្នកនាង ទឹម រដ្ឋា ក៏បានផ្អាកពីការងារ ដើម្បីចំណាយពេលវេលានៅក្បែរកូន និង បំបៅកូនដោយទឹកដោះ ជាងការប្រើប្រាស់ម្សៅទឹកដោះគោ ដោយសារអ្នកនាងគិតថា ការបំបៅកូនដោយទឹកដោះពិតជាមានសារៈសំខាន់ដែលម្តាយគ្រប់រូបគួរតែធ្វើ សូម្បីតែស្វាមីនាងក៏បានជម្រុញឱ្យនាងធ្វើរឿងនេះដែរ ។

 

 

 

ទាំងតារាសម្តែង ទឹម រដ្ឋា និង តារាចម្រៀង អេដា បានផ្ញើសារ និងលើកទឹកចិត្តដល់ស្រ្តី ខ្មែរ ទាំងអស់ ងាកមកចាប់អារម្មណ៍ការបំបៅកូនដោយទឹកដោះ ច្រើនជាងបំបៅកូនដោយទឹកដោះគោ ពីព្រោះការបំបៅកូនដោយទឹកដោះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ច្រើនដល់កូនៗប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យយើងមានអារម្មណ៍ស្និទ្ធស្នាលជាមួយកូនៗកាន់តែខ្លាំង ។

 

 

សូម្បីតែអ្នកជំនាញនៅប្រទេស សឹង្ហបុរី ក៏ធ្លាប់បាននិយាយផងដែរថា រយៈពេល ២០ មុនការបំបៅកូនដោយទឹកដោះនៅប្រទេស សឹង្ហបុរី គឺមានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ ប៉ុន្តែនៅ ២០ ឆ្នាំចុងក្រោយនេះ ការបំបៅកូនដោយទឹកដោះ គឺមានរហូតដល់ទៅ ៩៩ ភាគរយ ហើយ ៤៥ ភាគរយ គឺមាតាគ្រប់រូបបានបំបៅកូនដោយទឹកដោះរហូតដល់ទៅ ៦ ខែ ដូច្នេះការបំបៅកូនដោយទឹកដោះក្នុងប្រទេស សឹង្ហបុរី គឺមានការកើនឡើងខ្លាំង ៕

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024