ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

កុយ អេនណា ត្រៀមលើកស្ទួយតំបន់ទេសចរណ៍ និងវិស័យដឹកជញ្ជូនក្រោយក្តោបតំណែងដ៏ធំមួយនេះ

២៧ សីហា ២០២៤ | កម្សាន្ដ

 

បវរកញ្ញាកំពុងមានទីផ្សារខ្ពស់កញ្ញា  កុយ អេនណា  កំពុងបំផុសគំនិតផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅ កម្ពុជាកាន់តែខ្លាំង ក្រោយក្ដោបក្ដាប់តំណែងការងារដ៏ធំមួយ។

 

 

បវរកញ្ញាសម្បុរស្រអែមស្រស់ កុយ អេនណា ក្តោបឱកាសការងារថ្មីៗជាហូរហែរ ហើយចុងក្រោយបង្អស់នេះ នាងទើបត្រូវប្រកាសតែងតាំងជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយ ។

 

 

មិនមែនជារឿងចៃដន្យទេ ដែលបវរកញ្ញាកំពុងមានទីផ្សាររូបនេះ ក្តោបបានតំណែងដ៏ធំខាងលើ ព្រោះនាងជាមនុស្សម្នាក់ដែលមានទំនោរលើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងស្រុកតាំងពីយូរមកហើយ ស្របពេលដែលក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីនេះ ក៏មានចក្ខុវិស័យរឹងមាំ និងមានមហិច្ឆតាខ្ពស់ក្នុងការលើកកម្ពស់សេវាកម្ម និងវិស័យដឹកជញ្ជូននៅកម្ពុជា។

 

 

កញ្ញា កុយ អេនណា បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ដែលបានចូលរួមជាចំណែក្នុងក្រុមគ្រួសារដ៏កក់ក្តៅនេះ ក្នុងនាមជាទូតសុឆន្ទៈផ្លូវការលើកដំបូង។ បវរកញ្ញាដ៏មានប្រជាប្រិយភាពនេះ ប្តេជ្ញាប្រើប្រាស់មុខតំណែងមួយនេះ ដើម្បីលើកស្ទួយតំបន់ទេសចរណ៍ក្នុងប្រទេស ព្រមទាំងការចូលរួមលើកកម្ពស់វិស័យដឹកជញ្ជូន និងសេវាកម្មក្នុងប្រទេស និងក្រៅប្រទេសជាដើម។ 

 

 

ក្នុងនាមជាទូតសុឆន្ទៈដំបូងគេបង្អស់ អេនណា នឹងបំពេញបេសកកម្មតភ្ជាប់ទំនាក់ទំនងរវាងមនុស្ស អាជីវកម្ម និងសហគមន៍ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ និងសម្រេចបានជោគជ័យ តាមរយៈការដឹកជញ្ជូន និងការធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិ។

 

 

រឹតតែពិសេស កុយ អេនណា បានត្រៀមគម្រោង និងស្នាដៃការងារថ្មីជាច្រើន ដើម្បីបង្ហាញទៅកាន់ទស្សនិកជននាពេលឆាប់ៗខាងមុខនេះ។ នាងសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងធ្វើដំណើរជាមួយគ្នាប្រកដដោយស្នាមញញឹម និងឆ្ពោះទៅកាន់ភាពជោគជ័យនាពេលខាងមុខ៕


 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ PNN និង ផ្តល់ឱ្យ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024