ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

ធ្លាប់ត្រូវបានគេដឹកនាំសម្ដែង តែដល់ពេលចេញដឹកនាំភាពយន្តផ្ទាល់ខ្លួនវិញ ស៊ីន យូប៊ីន បង្ហាញភាពខុសគ្នាខ្លាំង

២៣ សីហា ២០២៤ | កម្សាន្ដ

 

ចំណាយពេលចេញដឹករឿងបានមួយរយៈ  កញ្ញា ស៊ីន យូប៊ីន ប្រាប់ពីភាពខុសគ្នារវាងអាជីពតារាសម្តែង និង ផលិតករភាពយន្ត និងបានលើកឡើងពីការសម្រិតសម្រាំងការថតរឿងភាគ «គម្លាតរវាងយើង» ដែលត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន។

 

 

 

តារាសម្តែងស្រីឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន ដែលកំពុងឈោងចាប់ក្តីស្រមៃដ៏ធំមួយទៀតសម្រាប់ជីវិតរបស់នាង នោះគឺការក្លាយជាផលិតករភាពយន្ត ដោយបច្ចុប្បន្ននាងជាផលិតករដឹកនាំរឿង «គម្លាតរវាងយើង» ជាវគ្គ ២ បន្តពីសាច់រឿង «លួចស្នេហ៍គូដណ្តឹង»។ចេញដឹកនាំក្រុមផលិតបានមួយរយៈ យូប៊ីន ទទួលបានបទពិសោធន៍ថ្មីៗជាច្រើន និងអាចក្តោបបានភាពខុសគ្នារវាងអាជីពតារាសម្តែង និងផលិតករភាពយន្ត។

 

 

 

ផលិតករថ្មីថ្មោងរូបនេះ ពុំសូវជួបផលលំបាកច្រើនក្នុងការដឹកនាំរឿងនោះឡើយ ព្រោះនាងរស់នៅជាមួយវិស័យភាពយន្តប្រមាណជាង ១០ឆ្នាំហើយ វាគ្រប់គ្រាន់អាចឱ្យនាងស្គាល់ពីវាបានច្បាស់។ ម៉្យាង នាងក៏ធ្លាប់ទទួលការបណ្តុះបណ្តាលការសម្តែងពីគ្រូបរទេសផងដែរ ដូច្នេះមានជំនឿចិត្តក្នុងការសំលាងថ្វីដៃសម្តែងរបស់ប្អូនៗជំនាន់ក្រោយឱ្យកាន់តែល្អប្រសើរ។

 

 

 

ស៊ីន យូប៊ីន ចង់ឱ្យទស្សនិកជនរង់ចាំតាមដានទស្សនាស្នាដៃរឿងភាគ «គម្លាតរវាងយើង» ដែលនាងចេញដឹកនាំរឿងលើកដំបូង ដោយសាម៉ីខ្លួននាងជឿជាក់ថា គ្រប់គ្នានឹងប្លែកអារម្មណ៍ជាមួយរសជាតិថ្មី បែបយុវវ័យសម័យទំនើប ត្រូវទៅនឹងរបត់សង្គមបច្ចុប្បន្នតែម្តង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ភីអិនអិន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024