ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥
ក្រុមម DJ & MC ប្រមាណជាង ៣០០នាក់ បានរៀបចំកម្មវិធីដ៏ធំមួយប្រចាំឆ្នាំក្នុងគោលដៅធំដើម្បីរៃអង្គាសប្រាក់ជួយដល់ចាស់ជរា និងកុមារកំពុងប្រឈមនៅលើផ្ទៃបឹងទន្លេសាប។
ពិធីជួបជុំដ៏មានអត្ថន័យរវាងពិធីករ-ពិធីការនី និងឌីជេទូទាំងប្រទេស ដែលមានឈ្មោះថា DJ & MC Party ប្រចាំឆ្នាំលើកទី៧ ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពី DJ & MC ប្រមាណជាង៣០០នាក់ ញ៉ាំងឱ្យកម្មវិធីឆ្នាំនេះមានភាពសប្បាយរីករាយគួរជាទីចងចាំ។
មិនខុសពីឆ្នាំមុនៗ កម្មវិធី DJ & MC Party ត្រូវបានបង្កើតឡើង ដោយក្រុមពិធីករ និង DJ ក្នុងគោលបំណងធំៗចំនួន៤ រួមមាន៖ បង្កើតមានការជួបជុំអាហារសាមគ្គី រឹតបណ្តឹងចំណងមិត្តភាពឱ្យកាន់តែមានភាពស្និតស្នាលគ្នាទៅវិញទៅមក។
ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមអំពីអាជីពការងារនាពេលបច្ចុប្បន្ន។ ប្រមូលផ្តុំពិធីករ និង DJ ឱ្យក្លាយជាសមាគមន៍មួយ ដែលអាចជួយគ្នាទៅវិញទៅមក ក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា។ ដើម្បីរៃអង្គាសប្រាក់សម្រាប់ជួយដល់កុមារកំព្រា ចាស់ជរាគ្មានទីពឹង និងជួយដល់មន្ទីរពេទ្យមួយចំនួនផ្សេងទៀតផងដែរ។ ជាក់ស្តែង ឆ្នាំនេះថវិកាដែលទទួលបានពីកម្មវិធី នឹងត្រូវបរិច្ចាគទៅជួយគ្លីនិកទន្លេ នៅលើផ្ទៃបឹងទន្លេសាប។
គួរឱ្យចាប់អារម្មណ៍ជាងបណ្តាឆ្នាំមុនៗ កម្មវិធី DJ និង MC Party ប្រចាំឆ្នាំលើកទី៧ មានការចូលរួមពី DJ ជើងចាស់ជាច្រើនរួច ដែលពួកគាត់មានបទពិសោធន៍យ៉ាងក្រាស់ក្រែលក្នុងវិស័យ DJ & MC នៅកម្ពុជា។
ក្នុងរាត្រីដ៏គួរឱ្យចងចាំនេះ legendary ក្នុងវិស័យ DJ បានបង្ហាញចំណាប់អារម្មណ៍ ការយល់ឃើញចំពោះសមត្ថភាព DJ វ័យក្មេងជំនាន់ក្រោយ ជាពិសេសការរៀបចំពិធីជួបជុំដ៏មានអត្ថន័យ ជំរុញដល់ការផ្លាស់ប្តូរផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនទំនាក់ទំនងរវាងគ្នាទៅវិញទៅមកផងដែរ។ក្នុងនោះផងដែរ DJ ស្រី ២រូប បានបង្ហាញអារម្មណ៍រំភើបដែលបានចូលរួមពិធីជួបជុំ DJ & MC លើកទី៧។
លោក ទេព បញ្ញាវុទ្ធ ប្រធានផ្នែកលក់របស់ ម៉ាទ្រីត បានប្រកាសជំហរគាំទ្រដល់កម្មវិធីជួបជុំ DJ & MC នៅឆ្នាំក្រោយៗបន្តទៀត ព្រោះមើលឃើញថា កម្មវីធីនេះមានសារៈសំខាន់ ថែមទាំងមានចំណែកចូលរួមសកម្មភាពមនុស្សធ ម៌ ត្រូវនឹងទស្សនវិស័យក្រុមហ៊ុនទៀតផង។
សូមជម្រាបផងដែរថា កម្មវិធី DJ និង MC Party ប្រចាំឆ្នាំលើកទី៧ បាននាំយកថវិកាចំនួន ២.៣៥៧.០០០រៀល សាប៊ូបោកគក់អូកា ចំនួន១០ធុង ដើម្បីជួយទ្រទ្រង់ដល់ក្រុមគ្រូពេទ្យ នៃគ្លីនិកទន្លេ ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យព្យាបាលដោយមិនយកកម្រៃលើអ្នកជំងឺរស់នៅលើផ្ទៃទឹកជុំវិញបឹងទន្លេសាប។ គ្លីនិកទន្លេ មានស្នាក់ការក្រុមទី៦ ភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច