ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥

ភ្លើងឆេះចំណតម៉ូតូនៅខេត្តChongqingប្រទេសចិន

១២ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

អគ្គីភ័យយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅខ្មួលខ្មាញ់ បានឆេះចេញពីចំណតម៉ូតូមួយកន្លែងនៅខេត្តChongqing (ឆុងឆីង) ប្រទេសចិន នៅថ្ងៃពុធ(១១មិថុនា)។ 

 

 

 

អាជ្ញាធរក្នុងតំបន់បាននិយាយថា មិនមានមនុស្សគ្រោះថ្នាក់ឬរងរបួសឡើយ។ 

 

ការិយាល័យសង្គ្រោះនិងពន្លត់អគ្គីភ័យ ឱ្យដឹងថា មហាជនជាអ្នករាយការណ៍ពីគ្រោះអគ្គីភ័យនេះ នៅវេលាម៉ោង១និង១២នាទីពេលរសៀល(ម៉ោងក្នុងតំបន់), ហើយក្រុមពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុក្នុងពេលត្រឹមតែ៣នាទី និងបានពន្លត់ភ្លើង បានទាំងស្រុងដោយជោគជ័យនៅវេលាម៉ោង១និង៣៣នាទី។  

 

តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អគ្គិភ័យ​នេះ​អាច​បណ្តាល​មក​ពី​ភ្លើងឆេះពីម៉ូតូដោយឯកឯង ខណៈមូលហេតុដែលបង្កឱ្យកើតមានគ្រោះមហន្តរាយអគ្គីភ័យពិតប្រាកដ ស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។ យោងអាជ្ញាធរក្នុងតំបន់។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025