ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥

ស្លាប់២នាក់របួស៣៨នាក់ក្រោយការវាយប្រហារដ្រូនរបស់រុស្ស៊ីលើទីក្រុងKharkiv

១១ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

ការវាយប្រហារដោយដ្រូនពីសំណាក់ប្រទេសរុស្សីត្រឹមរយៈពេល៩នាទី ទៅលើទីក្រុងធំទីពីររបស់អ៊ុយក្រែនគឺ Kharkiv បានសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់ និងរបួស៣៨នាក់ក្នុងនោះមានកុមារ៥នាក់ផងដែរ។ យោងអាជ្ញាធរអ៊ុយក្រែនឱ្យដឹងនៅថ្ងៃពុធ(១១មិថុនា)។ 

 

 

 

ការវាយប្រហារដ្រូនចំនួន១៧គ្រឿង បានបង្កឱ្យមានអគ្គីភ័យឆេះអាផាមិតកំពស់៥ជាន់ ចំនួន១៥យូនិក ហើយបង្កឱ្យមានការខូចខាតនៅក្នុងទីក្រុងជិតទៅនិងព្រំដែនប្រទេសរុស្ស៊ី។ យោងលោក Ihor Terekhov អភិបាលទីក្រុងKharkiv។

 

រូបភាពទទួលបានពីទីភ្នាក់ងារទទួលបន្ទុកកិច្ចការអាសន្ន បានបង្ហាញពីក្រុមពន្លត់អគ្គីភ័យ ពន្លត់ភ្លើងនៅអាគារជាច្រើនដែលរងការខូចខាត។ 

 

នៅតាមបណ្តាញទំនាក់ទំនងសង្គមអនឡាញTelegram លោកអភិបាលTerekhov បានរៀបរាប់ថា «មានការវាយប្រហារចំដោយផ្ទាល់លើអាគារច្រើនជាន់ លំនៅដ្ឋានឯកជន ទីកន្លែងកំសាន្តសម្រាប់កុមារ សហគ្រាស និងការដឹកជញ្ជូនសាធារណៈ»។

 

នៅមិនទាន់មានការអត្ថាធិប្បាយណាមួយពីសំណាក់ប្រទេសរុស្ស៊ីនៅឡើយទេ។ ទីក្រុងKharkiv ស្ថិតនៅភាគឦសានប្រទេសអ៊ុយក្រែន។ 

 

ការវាយប្រហារលើកនេះ បានកើតឡើងក្រោយការវាយប្រហារទ្រង់ទ្រាយធំ២លើក ពីសំណាក់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែននៅសប្តាហ៍នេះ ដែលជាចំណែកមួយនៃការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូលើកឡើងថា ជាការឆ្លើយតបទៅនឹងអ៊ុយក្រែនដែលវាយប្រហារចូលទឹកដីរុស្ស៊ី។ 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025